Loading...

ចំណូល​ វៀតណាម​កើន១ ទ្វេជា៣ក្រោយ ចូលសមាជិក WTO

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | | 0 | ម៉ោង 2:19 am

វៀតណាម៖ សកម្មភាព​នាំការនាំចេញនិង​នាំចូល​របស់​វៀតណាម​ត្រូវបានគេ​សង្កេត​ឃើញថាមាន​ការប្រែ​​ប្រួល​ច្រើន​បន្ទាប់ពី​អំឡុងពេល​១​ទសវត្សរ៍​ដែល​ប្រជា​ជាតិមួយ​នេះ​បាន​ក្លាយជា​សមាជិក​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជាមួយ​និង​ការ​កើនឡើង​នូ​វ​ប្រាក់​ចំណូល​មួយ​ទ្វេជា​បី​ធៀបនឹង​ឆ្នាំ​២០០៧ ។

យោងតាម​ការិយាល័យ​​ពន្ធគយ​​វៀតណាម​ឲ្យ​ដឹងថា​ប្រាក់​ចំណូល​សរុបនៃការ​នាំ​ចូល​និង​នាំចេញ​របស់​វៀតណាម​ក្នុង​​ឆ្នាំ​ដំបូង​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោកបានកើន​ឡើង​៣១,៣%​ ធៀបនឹង​ឆ្នាំ​២០០៦ ។

បន្ទាប់ពី​អំឡុងពេល​១០ឆ្នាំ​ ប្រាក់​ចំណូល​នាំចេញ-នាំចូល​បានកើនឡើង​ដល់​៣៥០,៧ប៊ីលានដុល្លារ​ខ្ពស់ជាង​តួលេខ​ដែល​បាន​ចុះ​បញ្ជីកាលពីឆ្នាំ​២០០៧​៣ដង​ឯណោះ ។

ជាងនេះទៅទៀត​ជញ្ជីងពាណិជ្ជកម្ម​របស់វៀតណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រែប្រួលងើបពី​ការ​ជួប​ឱន​ភាព​​ដ៏​ធំ​ក្នុង​អំឡុង​​ឆ្នាំ​២០០៦-២០១១ មកសម្រេចបាន​ផលលើស​ផ្នែក​ពាណិជ្ជ​កម្ម​ឬ​ជួប​ឱនភាព​តិចតួច​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ។

​ចំណែក​​រចនាសម្ព័ន្ធ​នៃ​ទំនិញ​​នាំចេញនិង​នាំចូល​ក៏​បានបង្ហាញ​ឲ្យ​ឃើញ​ពីការ​ផ្លាស់ប្តូរ​វិជ្ជមាន​ជាមួយ​និងការ​ថយចុះ​នៅក្នុង​​​ការ​សមាមាត្រ​នៃ​ផលិត​ផល​កសិកម្ម​ ប្រេង​ឥន្ធនៈ​និងរ៉ែ​និង​កើនឡើង​ក្នុង​ការនាំចូល​វត្ថុធាតុ​ដើម​សម្រាប់​ផលិតកម្ម​ គ្រឿង​ចក្រ​និង​សមាសធាតុ​ផ្សំផ្សេងៗ ។

ការ​អភិវឌ្ឍ​នៅក្នុង​ពាណិជ្ជកម្ម​បរទេស​របស់វៀតណាម​ក៏​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ចំណាត់ថ្នាក់​ពិភពលោកនៃការ​ជួញ​ដូរពាណិជ្ជកម្ម​​ក្នុងអំឡុងពេល ​ប៉ុន្មានឆ្នាំមុននេះ ។ ក្នុង​ឆ្នាំ​២០០៦ ចំណាត់ថ្នាក់​នាំការនាំចេញនិង​នាំចូលទំនិញ​របស់​វៀតណាម​លើពិភពលោកគឺ​នាំចូលលេខរៀងទី៤៤នាំចេញ​លេខ៥០​ ហើយ​ក្នុងឆ្នាំ​២០១៥ ការនាំចេញទំនិញ​របស់ប្រទេស​នេះ​បានឡើង​មក​ចំណា​ត់ថ្នាក់​ទី​២៧វិញ​ខណៈ​នាំចូល​លេខរៀងទី​២៨​ក្នុងចំណោមបណ្តាប្រទេស​និង​តំបន់​ជាច្រើននៅទូទាំងសកលលោក។

ដោយឡែក​ក្នុងចំណោមប្រទេស​សមាជិក​អាស៊ាន វៀតណាម​វ៉ាដាច់​ឥណ្ឌូណេស៊ី​ជាប់ចំណាត់ថ្នាក់​លេខរៀងទី​៤​ក្នុងផ្នែក​ប្រាក់ចំណូលនាំចេញ​និង​នាំចូល​ទំនិញ​ក្នុងឆ្នាំ​២០១៥ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា