Loading...

ជន​បរ​ទេស​៤​នាក់ កំពុង​តែ​ឈ​រត​ថ្លៃ​រ៉ឺម៉ក​ម៉ូតូ​ ចោរ​ឆក់​កា​បូប​បាត់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:56 am

ភ្នំពេញ ៖ បុរសជនបរទេស៣នាក់ និងស្រីម្នាក់បានដើរឆ្លង​ផ្លូវកំពុងតែឈប់តថ្លៃរ៉ឺម៉កម៉ូតូ​ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមកដល់ឆក់កាបូបយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០១៧ នៅចំណុចស្តុបពេទ្យចិន តាមផ្លូវវិថីព្រះសីហនុកែងផ្លូវព្រះមុន្នីវង្ស ស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

តាមសម្តីរបស់នគរបាលពន្លត់អគ្គីភ័យ១រូបដែលចេះភាសាអង់គ្លេសបានសួរនាំទៅបុរសជនបរទេស៤នាក់ក្នុងនោះមានស្រី១ម្នាក់ បានឲ្យដឹងថា ​មុនកើតហេតុគាត់បានដើរឆ្លងថ្នល់ពីទិសដៅពីក្រុមហ៊ុនស៊ុយសូគីឆ្លងទៅវិទ្យាល័យព្រះយុគន្ធរ ហើយ​បានឈរ​តថ្លៃរ៉ឺម៉ក​ម៉ូតូស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពឆក់យក
កាបូបគាត់រួចជិះគេចខ្លួនតាមផ្លូវព្រះសីហនុសំដៅទៅវត្តមហាមន្រ្តីបាត់ស្រមោល ។

​​នគរបាលប៉ុស្តិ៍​បឹងកេងកងទី២ ​បានប្រាប់ថាបន្ទាប់ពីកម្លាំងរបស់គាត់ល្បាតក្នុងមូលដ្ឋាន​ឃើញមានជនបរទេស៤នាក់ត្រូវជនសង្ស័យឆក់កាបូបយកទៅបាត់ ។ នៅក្នុងកាបូបមានទូរស័ព្ទម៉ាកអាយហ្វូនសិចសេវេន១គ្រឿងនិងលុយ៥០ដុល្លារ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង ទី២ ឲ្យជួយអន្តរាគមន៍ ៕