Loading...

Rolls-Royce Black Badge នឹងបង្ហាញវត្តមាន​ នៅ​អាសុីអាគ្នេយ៍

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | | 0 | ម៉ោង 10:01 am

រថយន្ត Rolls​-​Royce ស៊េរី Black Badge នឹង​​បង្ហាញ​​ខ្លួន​​ជា​លើក​​ដំបូង​​នៅ​​អាស៊ី​អាគ្នេយ៍​​

ក្រុមហ៊ុន​រថយន្ត Rolls-Royceដែលជាក្រុមហ៊ុន​ផលិតផល​ប្រណីតឈាន​មុខគេ​របស់ពិភព​លោក​នឹង​​នាំ​មក​នូវ​ភាពទំនើប និង​ទាន់សម័យ​ម​កកាន់កម្មវិធី​ពិព័រណ៍​រថយន្តអន្តរជាតិ​ក្រុង​បាងកក​លើកទី 38 ដោយ​នឹង​នាំ​ម៉ូដែល​រថយន្តដែល​មាន​កម្លាំង​ខ្លាំង​បំផុត​​របស់​ក្រុមហ៊ុន មក​បង្ហាញ​ជាលើក​ដំបូង​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ហើយនោះគឺម៉ូដែល Wraith Black Badge ដែលមាន​កម្លាំង 624bhp, 870Nmម៉ាស៊ីន V12ទែរបូភ្លោះ ។​

ក្នុងនាមជាម៉ាកយីហោ​រថយន្តប្រណីត​បំផុត​​​ដែលចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ក្រុមហ៊ុន​នឹង​​ផ្ដល់ឱកាស​ឲ្យ​មានការ​សម្ភាសន៍ពី​អ្នក​សារព័ត៌មានជាមួយ​នឹង​​អ្នក​រចនា​ម៉ូត​បែប Bespokeរបស់រថយន្ត Rolls-Royceមកពី​Goodwoodដែលលោកធ្លាប់​រ៉ាប់រង​លើ​ការ​​ងាររចនា​ម៉ូត​រថយន្ត​តួវែង Kochamongkol Ghost រួច​មក​ហើយ។

ជា​រថយន្ត​មួយបែបផ្សេង​សម្រាប់​ក្រុមអតិថិជន​ប្រភេទ​ថ្មី

Black Badge បង្ហាញពីរបៀប​រប​បនៃ​ការ​រស់នៅមួយបែប ហើយជា​ទិដ្ឋភាព​ថ្មីនៃ​រថយន្ត Rolls-Royce ដែលទាក់ទាញ​ចំពោះ​មនុស្សនានា​ដែល​មានអត្តចរិត​ពិបាក​នឹង​យល់ និង​រឹង​រូស ​អ្នក​ដែលហ៊ាន​ប្រថុយ និង​អ្នកពូកែ​រំខាន​ដែល​ចូល​ចិត្ត​បំពាន​លើ​វិន័យ ហើយ​ចូល​ចិត្ត​សើច​ក្អាក​ក្អាយក្នុង​ពិធី​ជួបជុំ​ ។

បើ​និយាយ​ពី​បច្ចេក​ទេស និង​សោភ័ណភាព រថយន្តស៊េរី Black Badgeគឺជា​លក្ខណៈមួយបែប​ទៀត​នៃ​រថយន្ត Rolls-Royceដែលមានពណ៌ខ្មៅជាងមុន និងមា​ន​កម្លាំង​ខ្លាំងជាងមុន ។ រថយន្ត Wraith Black Badgeដែល​ជាតឹក​តាងមុតមាំ​បំផុត​បង្ហាញ​ឲ្យឃើញគំនិត​ថ្មី នឹ​ងប​ង្ហាញ​ខ្លួនជាសាធារណៈលើក​ដំបូង​នៅ​តំបន់អាស៊ីអាគ្នេយ៍​ ក្នុង​កម្មវិធី​ពិព័រណ៌​រថយន្តអន្តរជាតិ​ក្រុង​បាងកក2017 ​លើកទី38 ចាប់ពីថ្ងៃទី 28មីនា ដល់ ទី 09 មេសា 2017។

រថយន្ត Rolls-Royce ជា​រថយន្ត​បែប Bespoke

ទិដ្ឋភាព​នានា​នៃ​​ Bespokeដែល​ផ្ដល់ជូន​ឲ្យ​អតិថិជន​គ្រប់រូបអាចកុម្ម៉ង់​រថយន្ត Rolls-Royce ណាមួយ​ មានន័យ​ថា អតិថិជន​អាច​​យក​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ ដើម្បី​បង្កើត​បានជា​រថយន្ត​ដែល​មានលក្ខណៈ​ផ្ទាល់​ខ្លួន​​ពិតៗ និង​​ស័ក្តិសមបំផុត​សម្រាប់ពួកគេផ្ទាល់ ។ ដោយឈរ​លើ​ការ​សន្យានេះ ដូច្នេះហើយ បានជា​សឹង​តែគ្រប់​រថយន្ត​ Rolls-Royce ទាំងអស់ដែល​​ចេញពីរោង​ចក្រនៅ Goodwoodកាលពីឆ្នាំ2016គឺជា​រថយន្តBespoke។

លោក Victor Braun ដែលជា​បុគ្គល​មានទេពកោសល្យ​ខាង​ Bespokeមកពី Goodwoodទទួល​រ៉ាប់រង​លើ​ការ​រចនា​រថយន្ត​មួយគ្រឿងៗ​សម្រាប់អតិថិជន​ ហើយ​លោក​នឹងមាន​វត្តមាន​នៅបញ្ជរពិព័រណ៌​ ដើម្បីឆ្លើយ​សំណួរ​នានា​​ស្តីពីរថយន្តបែប Bespoke ចាប់ពីថ្ងៃទី 28 ដល់ 29 មីនា ឆ្នាំ2017។ លោក​ក៏នឹង​បង្ហាញ​អំពី​ស្នា​ដៃ​ពីអតីតកាល និង​ពេលបច្ចុប្បន្ន រាប់​បញ្ចូល​ទាំង​រថយន្ត​បែប Bespokeដែល​មានតែ​មួយគ្រឿង​ៗសម្រាប់​ប្រទេស​ថៃនាពេល​អនាគត​ដ៏ឆាប់នេះ​ផងដែរ ។

-ចប់-