Loading...

បាត់​ប្អូន​ស្រី៦​ថ្ងៃ បង​​ភ័យ​រត់​ទៅ​ប្តឹង​ប៉ូលិស

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:41 am

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បន្ទាប់ពីចាកចេញទៅធ្វើការងាររោងចក្រ បែជាមិនឃើញវិលវិញ បាត់ខ្លួនរហូតគ្នានដំណឹងសូន្យឈឹង អស់រយៈពេល៦ថ្ងៃធ្វើឲ្យក្រុមគ្រួសារកើតក្តីព្រួយបារម្មណ៍ពីសុវត្តិភាព ទើបនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ បងប្រុសរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌពោអឭធិសែនជ័យ ។

នារីដែលបាត់ខ្លួនមានឈ្មោះ  ញឹម ស្រីអូន អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ មានឪពុកឈ្មោះ  ញឹម សំណាង អាយុ៥០ឆ្នាំ  មុខរបរកសិករ និងម្តាយឈ្មោះ ជា សំអាន អាយុ៥០ឆ្នាំ មុខរបរកសិករ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅភូមិ សង្កាត់ខាងលើ ហើយនារីបាត់ខ្លួនជាកូនទី១ ក្នុងគ្រួសារ ។

តាមបុរសឈ្មោះ យ៉ែម កក្កដា អាយុ២៦ឆ្នាំ មុខរបរជាមន្រ្តីរាជការ ត្រូវជាបងប្រុសជីដូនមួយ នារីខាងលើ បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួន ជាកម្មការនីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយកាលពីវេលាម៉ោង៦ព្រឹក ប្អូនស្រីរបស់ខ្លួនបានចេញពីផ្ទះ ទៅធ្វើការរោងចក្រដូចសព្វដង មានកាន់ថង់ដៃយួរមួយ តែមិនចាប់អារម្មណ៍ ថាក្នុងថង់ដៃយួរមានអ្វី ដាក់អ្វីក្នុងនោះទេ រវល់ធ្វើការងាររោងចក្ររហូត ដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទៅហើយ ត្រូវវិលមកផ្ទះវិញ តែបែជាមិនឃើញ បាត់ គ្មានដំណឹង ទូរស័ព្ទចុចលែងចូល ទើបក្រុមគ្រួសារឆោឡោ ។

តាមមិត្តភ័ក្ររួមការងារជាមួយ នារីខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា នារីខាងលើចូលបម្រើការងារ ជាធម្មតា ពេញ១ថ្ងៃ ហើយដល់វេលាម៉ោង៦ល្ងាច ចាកចេញ ពីរោងចក្រដូចកម្មករឯទៀត មិនដឹងថាមិនចូលផ្ទះបែបនេះ ។

ក្រោយពីបាត់ខ្លួនប្អូនស្រី៦ថ្ងៃ ក្រុមគ្រួសារ កើតក្តីព្រួយបារម្មណ៍ នាំគ្នាដើរស្វែងរក តែគ្មានដំណឹង មិនដឹងថា ប្អូន កូនស្រី មានសុវត្តិភាពយ៉ាងណា ទើបដើរប្តឹងតាមប៉ុស្តិ៍ប៉ូលីស ហើយនៅព្រឹកថ្ងៃទី១២ ខែមេសា នេះសម្រេចទៅប្តឹងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីឥ្យជួយអន្តាគមន៍ស្រាវជ្រាវ រកនារីខាងលើ ៕