Loading...

ព្រួត​គ្នា​វាយ​ស្លាប់ រហូត​ដល់​ព្រឹក​ទើប​ប្រពន្ធ​ប្រទះ​ឃើញ​សព​ប្តី

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:50 am

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានភរិយា ប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ស្នាមពោរក្បាល ក សង្ស័យជារឿងឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅជាប់របងវត្តតាំងកសាង ជ្រុងខាងជើង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

សាកសពខាងលើ ត្រូវបានស្គាល់ឈ្មោះ ជួន ស៊ីវុធថារិន ភេទប្រុស អាយុ២១ មុខជាកម្មករសំណង់ ស្នាក់នៅក្នុងរោងសំណង់ ក្បែរកន្លែងកើតហេតុ  ក្នុងភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើតនៅ ភូមិអា៣ ឃុំពាមជរ ស្រុកព្រៃវែង ខេត្តព្រៃវែង ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ វ៉ាន់ ណូ អាយុ២៤ឆ្នាំ មានកូនស្រីម្នាក់អាយុទើប៣ឆ្នាំ រស់នៅក្នុងបន្ទុក និងកំពុងមានទម្ងន់៥ខែផងដែរ  ស្នាក់នៅក្នុងរោងសំណង់ខាងលើ មានស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរោរិ៍ ស្រុកពាមរោរិ៍ ខេត្តព្រៃវែង ។

ចំណែកមនុស្សចំនួន៣នាក់ សង្ស័យជាប់ពាក់ព័ន្ធ ករណីវាយសម្លាប់ ខាងលើ ហើយសមត្ថកិច្ចឃាត់ខ្លួនគ្រាន់តែប្រាប់ឲ្យស្គាល់ ឈ្មោះ ធី  ឈ្មោះ តុលា  ឈ្មោះ ធុល មុខរបរសុទ្ធតែជាកម្មករសំណង់ជាមួយគ្នា ។

បើតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានវិលត្រលប់មកពីផឹកស្រានៅផ្ទះបងថ្លៃក្នុងអាការៈស្រវឹងតិចតួច ប៉ុន្តែគាត់មិនបានចូលសម្រាកជាមួយប្រពន្ធនិងកូនទេ គាត់បានដើរបង្ហួស ទៅរោងសំណង់ខាងមុខប្រមាណ១០០ ទៅសុំបារីពីក្រុមសំណង់ដែលកំពុងផឹកសុីក្នុងនោះ ។ ប្រភពបន្តទៀតថា ពេលដែលប្តីគាត់ទៅដល់ឮសូរសម្លេងស្រែកសុំរកបារីជក់ ខណៈដែលកម្មករមួយក្រុមកំពុងផឹកសុី ហើយក៏ស្ងាត់បាត់មាត់ទៅ ដោយចាំប្តីយូរពេកខ្លួនក៏បានទៅតាមរកប្តី ដល់រោងកម្មករ កន្លែងផឹកសុីនោះ តែពុំឃើញមានមនុស្សឡើយ ម្យ៉ាងមេឃងងឹត ណាមួយទុកកូនតូចឲ្យនៅផ្ទះម្នាក់ឯងទើបដើរវិលមកកន្លែងសម្រាកវិញ ។ ស្រ្តីជាប្រពន្ធបន្តទៀតថា ក្រោយពីរកប្តីមិនឃើញ ក៏មិនចាប់អារម្មណ៍ ព្រោះជុំវិញ សុទ្ធតែអ្នកស្គាល់គ្នា ស្មានតែបបួលគ្នាទៅរកត្រីបាត់ លុះព្រឹកឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែមេសា នេះនៅមិនឃើញប្តី ក៏ចេញដើររក ស្រាប់តែប្រជាពលរដ្ឋ ប្រាប់ថា មានសាកសព នៅក្បែររងរបងវត្តជ្រុងខាងលើ ទៅមើលជាក់ស្តែង ទើបច្បាស់ថាជាសាកសពប្តី ត្រូវបានគេវាយសម្លាប់ កាលពីយប់ ដេកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ។

គ្រាន់តែឃើញសពប្តីភ្លាម ស្រ្តីជាភរិយា រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ភ្លាមៗត្រូវបាន កម្លាំងមូលដ្ឋាន កម្លាំងជំនាញ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនមនុស្ស៣នាក់ ជាកម្មករសំណង់ ក្នុងវង់ផឹកសុីកាលពីយប់មុនកើតហេតុ ទៅសាកសួរនៅផ្នែកជំនាញ ។

បើតាមនគរបាល ចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ពេលដែលដើរទៅរកសុំបារី ជក់នៅកន្លែងផឹកសុី ក្នុងរោងកម្មករនោះ ហើយត្រូវបានក្រុមជនដៃដល់ វាយសម្លាប់ជនរងគ្រោះនឹងបំពង់ទីបដែក ស្លាប់ហើយ ទើបនាំគ្នាសែង សាកសពទៅបោះចោល ខាងជើងជាប់របងវត្ត មានចំងាយ ប្រហែល៦០ម៉ែត្រ ពីកន្លែង កើតហេតុវាយសម្លាប់ ។

ក្រោយពីឃាត់ខ្លួនមនុស្ស៣នាក់ សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម នាំទៅសាកសួរ និងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ រកមុខជនដៃដល់រួមជាមួយក្ខពួក យកមកផ្តន្ទាទោស ទៅតាមច្បាប់ ៕