Loading...

នារីវ័យក្មេងម្នាក់ ធ្លាក់​ពី​លើ​​ការ​ដ្ឋាន​សំណង់​ជាន់ទី​៤​ស្លាប់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:37 am

នារីវ័យក្មេងជាកម្មការិនីសំណង់ម្នាក់ កំពុងតែគាស់កញ្ច្រែងប្លង់សេដើម្បីកល់ដុំថ្មផ្លាតដែល​គាស់បណ្តាលឲ្យ​ធ្លាក់ពីលើការដ្ឋានជាន់ទី០៤មកដល់ដីរងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ ​បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង៣រសៀលថ្ងៃទី១១​ ខែមេសា​តាមផ្លូវបេតុង ក្រុម៤ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ លាង សុខហេង អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិសំពជ័យ ឃុំសំពជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមសំដីក្មេងស្រីឈ្មោះចាន់ ស្រីនាថ អាយុ១៦ឆ្នាំស្នាក់នៅក្នុងការដ្ឋានខាងលើបានប្រាប់ថាមុនកើតហេតុ នាងនិងជនរងគ្រោះបានឡើងទៅជាន់ទី០៤ដើម្បីគាស់កញ្ច្រែងដែកដោយពេលនោះស្ត្រីរងគ្រោះកាន់ដែកគាស់បង្ហើបកញ្ច្រែងដែកចំណែកនាងជាអ្នកយកដុំថ្មកល់ពីក្រោម ខណៈពេលកំពុងគាស់ស្រាប់តែភ្លាត់ដែកគាស់ខាងលើបណ្តាលអោយនាងដាច់ផ្ងារធ្លាក់មកដល់ដីបណ្តាលអោយរងរបួសធ្ងន់និងសន្លប់ស្តូកស្តឹងភ្លាមៗត្រូវបានមេការហៅរ៉ឺម៉កម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ  តែដោយ​សារស្ថានភាពធ្ងន់ធ្ងរពេទ្យខាងលើក៍បញ្ជូនបន្តរទៅមន្ទីពេទ្យកាល់ម៉ែតវិញ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថាករណីក្មេងស្រីធ្លាក់ពីលើការដ្ឋានសំណង់ខាងលើនេះតាមពិតគ្រោះថ្នាក់តាំងពីម៉ោង១០ព្រឹកថ្ងៃទី១១មេសា២០១៧ម្លេះ ប៉ុន្តែខាងម្ចាស់ការដ្ឋានព្យាយាមលាក់បាំងពត៌មានរហូតដល់ម៉ោងខាងលើមានប្រជាពលរដ្ឋលួចទៅប្តឹងមេភូមិទើបបង្ករភ្ញាក់ផ្អើឡើងនិងដឹងដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងសាកសួរព័ត៌មានដល់កន្លែងខាងលើតែម្តង។

​នារីរងគ្រោះខាងលើ​ធ្វើការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យកាល់ម៉ែតរហូតដល់ម៉ោង៦​ព្រលប់ថ្ងៃទី ១១  ខែមេសា ឆ្នាំ២០១៧  ​ត្រូវបានសាច់ញាតិម្ដាយឪពុកដឹកតាម​រថយន្តយក ទៅសង្គ្រោះបន្ទាន់​មកតំកល់ទុកនៅកន្លែងផ្ទះជួលដើម្បីរង់ចាំដឹកបញ្ជូនបន្តទៅកាន់ស្រុកកំណើតដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕