Loading...

យូរី ម្ចាស់បទ “ចាក់ទឹកដូង” ត្រូវសង្សារចោទផិតក្បត់ និងបញ្ចេញរូបឱបថើបលើគ្រែ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 8:12 am

នៅព្រឹកថ្ងៃទី៣១ ឧសភា នេះ មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក គឺម្ចាស់បទ ”ចាក់ទឹកដូង” នាងយូរី តារាចម្រៀងរបស់ផលិតសាន់ដេ ត្រូវបានសង្សារទម្លាយរូបភាពឱបថើប ស្រើបស្រាលនៅលើគ្រែ និងចោទថា ផិតក្បត់ បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាង៤ឆ្នាំ។

ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Heang Red ដែលអះអាងថា ជាសង្សាររបស់យូរី ដែលបានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ជាង៤ឆ្នាំ និងត្រូវបានគេស្គាល់ថាជាអតីតអ្នកដឹកនាំសម្ដែងនៅផលិតកម្មសាន់ដេ ហើយបច្ចុប្បន្នជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន បានទម្លាយរឿងអាស្រូវរបស់យូរី ម្ចាស់បទ ”ចាក់ទឹកដូង” នៅព្រឹកនេះ ដោយបានបង្ហោះរូបភាពឱបថើបស្រើបស្រាលយ៉ាងផ្អែមល្ហែមជាមួយគ្នា ជាច្រើនសន្លឹក រួមទាំងរូបភាពនៅលើគ្រែផង។ មិនត្រឹមតែប៉ុណ្ណោះលោករ៉េត បានចោទយូរី ថា បានផិតក្បត់រូបលោកស្រស់ៗ ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយតារាចម្រៀងរួមក្រុម លោកម៉ូរី ខណៈដែលលោកអះអាងថា ចាប់បានទាំងភស្តុតាងផង។

លោកហ៊ាង រ៉េត បានបង្ហោះសារថា «អូនអើយ យើង​នៅជាមួយគ្នា​៤ឆ្នាំហើយ ដូចប្តីប្រពន្ធអីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជាជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណា ក៏យើងហែលឆ្លង​អស់ហើយដែរ​។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវ​ធ្វើបែបណា តើបង​អាចសូមរៀបរាប់រឿងយើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ឈឺចាប់ពេលនេះបានទេ?»។

ក្រោយពេលលោកហ៊ាង រ៉េត ប្រកាសហែករឿងអាស្រូវយូរី លោកម៉ូរី ដែលត្រូវគេចោទមានទំនាក់ទំនងស្នេហ៍លួចលាក់ជាមួយយូរី ដែលប្រើទំព័រហ្វេសប៊ុកឈ្មោះ Bmo Trapz បានបង្ហោះសាររៀបរាប់ពាក់ព័ន្ធនឹងយូរី ដែលត្រូវលោករ៉េត ចោទ។ លោកម៉ូរី បានតបសាដូច្នេះថា “ខ្ញុំ​សុំ​សួរ​អ្នក​ទាំង​អស់​គ្នា​ បើ​សិន​ជា​អ្នក​ទាំង​អស់​វិញ​ តើ​អ្នក​ទាំង​អស់​គ្នា​ នឹង​ធ្វើ​យ៉ាង​ណា? ហើយ​មនុស្ស​ប្រុស​នឹងជា​មនុស្ស​ប្រុស​បែប​ណា? ពេល​នេះ​ មនុស្ស​ស្រី​ម្នាក់​នោះ​ គាត់​ក្រោក​ឈរ​ឡើង​ ហើយ​ប្រឈមមុខ មនុស្ស​ប្រុស​នោះ​ក៍​បាន​ផុស​រូប​អាក្រាត លាប​ពណ៌ និងបំផ្លាញ​កេរ្តិ៍​ឈ្មោះ​ម្នាក់​ស្រី​ហ្នឹង​។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ជឿ​មនុស្ស​ប្រុស​នោះ​ ព្រោះ​គាត់​ជា Director ជា​មនុស្ស​ពូកែ​និពន្ធ​រឿង​ ​ពូកែ​កុហក​អ្នក​ដទៃ​ និង​កុហក​ខ្លួន​ឯង​ផង​ដែរ​។ ខ្ញុំ​មិន​សុំ​អ្នក​ទាំង​អស់​អោយ​ជឿ​ជាក់​ទេ​ តែ​សុំ​អ្នក​ទាំង​អស់​គ្នា​ពិចារណា”។

យូរី និងលោកម៉ូរី

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ នៅព្រឹកនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីកញ្ញាយូរី ម្ចាស់បទ ”ចាក់ទឹកដូង” និងលោកហ៊ាង រ៉េត បានទេ៕