Loading...

ឈឺខ្នងត្រូវឈរនិងអង្គុយបែបណាទើបល្អ ?

​ dara chan​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០១៧​ | សុខភាព | | 0 | ម៉ោង 3:54 am

មនុស្សឈឺខ្នង ក្រៅពីត្រូវព្យាបាលដោយថ្នាំ ឬកាយបំបាត់ហើយ នៅត្រូវដឹងអំពីវិធីរៀបឥរិយាបថតួខ្លួនឱ្យត្រូវ ដើម្បីមិនឱ្យខ្នងតានតឹង ដោយអ្នកជំនាញណែនាំដូចខាងក្រោម ៖

ឥរិយាបថអង្គុយ ៖

  • អង្គុយឱ្យខ្នងទល់បង្អែក ប្រសិនចាំបាច់ អាចត្រូវប្រើខ្នើយតូចៗ ឬក្រណាត់ស៊កចូលចន្លោះក្រោយ ឬក្រោមខ្នងដែលមានភាពកោងទៅខាងមុខ។
  • តម្រង់ខ្នងផ្នែកខាងលើ និងកឱ្យត្រង់ មិនប្រឹងឱនចង្កាចុះរកតួខ្លួនបន្តិច។
  • ដាក់ស្មាធម្មតា មិនប្រឹង មិនលើក មិនចំកោងទៅខាងមុខ ឬទាញទៅខាងក្រោយ។
  • ដាក់ជើងទាំងសងខាងរាបនឹងកម្រាល ដោយឱ្យក្បាលជង្គង់ស្ថិតនៅស្របនឹងត្រគាក។

ឥរិយាបថឈរ ៖

  • គួរបញ្ឈរក្បាលឱ្យត្រង់ខណៈមើលទៅខាងមុខ។
  • ពើងទ្រូង និងទាញស្មាទៅខាងក្រោយបន្តិច និងមិនប្រឹង។
  • បង្រួមក្បាលពោះនិងទប់វាក្នុងខណៈដកដង្ហើមធម្មតា។
  • ឈរឱ្យជើងទាំងសងខាងស្របគ្នា និងដាក់ទម្ងន់ឱ្យស្មើគ្នា។
  • ជង្គង់ត្រូវបញ្ឈរឱ្យត្រង់ មិនងកោង។
  • ពេលឈរផ្អែកជញ្ជាំង ត្រូវឱ្យក្បាល ស្លាបប្រជៀវ និងគូទឱ្យប៉ះជញ្ជាំង ចំណែកឆ្អឹងលើកញ្ចូញគូទគួរនៅឆ្ងាយពីជញ្ជាំងបន្តិច ដើម្បីឱ្យដៃស៊កចូលបាន។
  • កែងជើងទាំងសងខាងត្រូវនៅឆ្ងាយពីជញ្ជាំងប្រមាណ ១០-២០សង់ ទីម៉ែត្រ។
  • ពេលដើរត្រូវព្យាយាមរក្សាជំហររបស់ឆ្អឹងខ្នងនោះ នឹងធ្វើឱ្យខ្នងមិនតានតឹង ៕