Loading...

ប្រផ្នូល ញាក់ភ្នែក មាត់ ច្រមុះ ត្រចៀក

​ dara chan​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៧​ | តើអ្នកដឹងទេ? | | 0 | ម៉ោង 8:56 am

ក្រៅពីដឹងថា ជាសរសៃប្រសាទដែលមកចិញ្ចឹមសាច់ដុំបរិវេណផ្ទៃមុខធ្វើការមិនល្អ មិនអាចបញ្ជានិងគ្រប់គ្រងបាន អ្នកខ្លះប្រាប់ថា មូលហេតុកើតពីអារម្មណ៍ ពេលខ្លះក៏ពាក់ព័ន្ធនឹងសុខភាព ព្រោះរកឃើញថា ជួបប្រទះញឹកញាប់ ចំពោះអ្នកដែលអត់ងងុយ ទល់លាមក និងល្ហិតល្ហៃខ្លាំង។

អាការញាក់ភ្នែកក៏អាចដោយសារសរសៃឈាមមកសង្កត់លើសរសៃប្រសាទនេះ នៅពេលសរសៃប្រសាទលោតតាមជីពចរភ្នាសសរសៃឈាម ក៏ជំរុញប្រសាទធ្វើឱ្យមានការញាក់។ លើសពីនេះ នៅមានជំនឿ ឬហេតុពាក់ព័ន្ធនឹងការញាក់មុខ ដូចខាងក្រោម ៖

  • ញាក់ត្របកភ្នែកស្តាំ ៖ តាមជំនឿជឿថា នឹងទទួលបានដំណឹងល្អពីញាតិមិត្ត ជិតឆ្ងាយ ឬមានលាភសំណាងចូល។
  • ញាក់ត្របកភ្នែកឆ្វេង ៖ ជឿថា នឹងទទួលបានលាភក្តីស្រលាញ់។
  • ញាក់ចិញ្ចើមស្តាំ ៖ ជឿថា នឹងមានលាភសំណាង ឬកូនបំណុលយកលុយ មកឱ្យដល់ផ្ទះ។
  • ញាក់ចិញ្ចើមឆ្វេង ៖ ជឿថា នឹងបាត់បង់ទ្រព្យសម្បត្តិ មានមនុស្សនាំសេចក្តីក្តៅក្រហាយមកឱ្យ អាចបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន។
  • ញាក់បបូរមាត់លើ ៖ ជឿថា នឹងទទួលបានលាភអណ្តែត ឬទទួលបាន មាសប្រាក់ដោយមិនធ្លាប់គិតដល់។
  • ញាក់បបូរមាត់កណ្តាល ៖ ជឿថា នឹងបានលាភមាត់។
  • ញាក់មាត់ខាងស្តាំ ៖ ជឿថា មិនល្អ អាចមានការឈ្លោះប្រកែកគ្នា។
  • ញាក់មាត់ខាងឆ្វេង ៖ ជឿថា នឹងទទួលបានលាភធំក្នុងពេលមិនយូរឡើយ។
  • ញាក់ច្រមុះ ៖ ជឿថា នឹងទទួលបានដំណឹងអាក្រក់ពីញាតិមិត្ត។
  • ញាក់ត្រចៀក ៖ ជឿថា នឹងទទួលដំណឹងល្អពីចម្ងាយ។
  • ញាក់កែងដៃ ៖ ជឿថា នឹងមានមនុស្សនាំយករបស់មកឱ្យ។ ប៉ុន្តែកុំទទួល ព្រោះអាចនាំទុក្ខទោសដល់ខ្លួន។
  • ញាក់ដៃ ៖ ជឿថា នឹងមានការធ្វើដំណើរផ្លូវឆ្ងាយក្នុងរយៈពេលដ៏ឆាប់ ខាងមុខនេះ ៕