Loading...

តែវ ដឹកដៃ ខេន ទទួលពាននៅជប៉ុន

​ dara chan​​ | ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១៧​ | តារាបរទេស | | 0 | ម៉ោង 7:40 am

តួឯកប្រុសស្រីរឿង “ព្រះម៉ែនាគរាជ” គឺនាង តែវ ណ័ដ្ឋផន តេមីរ៉ាក់ និងលោក ខេន ភូភូមិ បានឡើងយន្តហោះទៅទទួលពានរង្វាន់ នៅក្រុងតូក្យូ  ប្រទេសជប៉ុន នៅពេលដែលរឿង “ព្រះម៉ែនាគរាជ” ដណ្តើមបានពានរង្វាន់រឿងភាគបរទេសឆ្នើម នៅក្នុងពិធី International Drama Festival in Tokyo 2017។

ថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ក្រុមការងាររឿង “ព្រះម៉ែនាគរាជ” ដឹកនាំដោយផលិតករ និងអ្នកដឹកនាំរឿង អហ្វ ផុងផាត់ ព្រមទាំងភរិយា និងតារាឯកប្រុសស្រី លោក ខេន ភូភូមិ និងនាង តែវ ណ័ដ្ឋផន បានតុបតែងខ្លួនយ៉ាងស្អាត សង្ហា ចេញដំណើរទៅទទួលពានរង្វាន់នៅប្រទេសជប៉ុន។

នាង តែវ ណ័ដ្ឋផន ស្ថិតក្នុងឈុតក្រណាត់សូត្រយីហោ POEM ពណ៌ខ្មៅ ឆែកដល់គល់ភ្លៅ រំលេចសាច់សខ្ចីគួរឱ្យចាប់ចិត្ត ខណៈដែល លោក ខេន ក៏ស្ថិតក្នុងឈុតពណ៌ខ្មៅដូចគ្នា ព្រោះជាអំឡុងពេលនៃការកាន់ទុក្ខអតីតព្រះមហាក្សត្រថៃ។

រឿង “ព្រះម៉ែនាគរាជ” ពុំត្រឹមតែទទួលបានជោគជ័យខ្លាំងនៅប្រទេសថៃ ទេ ថែមទាំងឆ្លងដែនទៅទទួលជោគជ័យលំដាប់អន្តរជាតិ នៅប្រទេសជប៉ុនទៀត។

អ្នកវិភាគយល់ឃើញថា តែវ ណ័ដ្ឋផន មានចំណែកជួយឱ្យរឿង “ព្រះម៉ែនាគរាជ” ទទួលបានជោគជ័យខ្លាំង ហើយនាងក៏ជាអ្នកមានចំណែកជួយស្តារប្រជាប្រិយភាពប៉ុស្តិ៍លេខ៣ថៃ ដែលមួយរយៈមុននេះ ដូចជា សំយុងក្បាលចុះបន្តិច៕

ខាងក្រោមនេះជាកម្រងរូបភាពស្អាតៗរបស់ តែវ និង េខន ក្នុងរឿង “ព្រះម៉ែនាគរាជ” ៖