facebook
facebook
Loading...

PTC កុំព្យូទ័រសហការណ៍ជាមួយ EPSON រៀបចំសិក្ខាសាលាស្ដីពី “បច្ចុប្បន្នភាពនិងបច្ចេកវិទ្យាជំនាន់ថ្មី ផលិតផល EPSON”

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | 387 | 0 | ម៉ោង 7:01 am

ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ៖ ក្រុមហ៊ុន ភី​ ធី​​ ស៊ី​ កុំព្យូទ័រ ខូអិលធីឌី​ គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផល​ម៉ាក EPSON គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងប្រទេសកម្ពុជា។ ហើយក៏ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា​ និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពី​ឆ្នាំ១៩៩៦​មកម្លេះ គិតមកដល់ឆ្នាំ២០១៨​នេះ​ មានរយៈពេលជាង២០ឆ្នាំហើយ ដែលបានផ្គត់ផ្គង់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ១០០% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងាជំនាញយ៉ាងពិតប្រាកដ ​ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ​ ” ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម​”។

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភី ធី​ ស៊ី​ កុំព្យូទ័រ ខូអិលធីឌី បានសហការជាមួយក្រុមហ៊ុន​ EPSON រៀបចំកម្មវីធីសិក្ខាសិលាស្តីអំពី “បច្ចុប្បន្នភាព និងបច្ចេកវិទ្យាជំនាន់ថ្មីផលិតផល EPSON” ដើម្បីបង្ហាញនូវសក្តានុពលភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយបំផុត សម្រាប់ការផ្គត់ផ្គង់ស្របតាមតម្រូវការរបស់អតិថិជគ្រប់ទិសទីទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និងអតិថិជនប្រើប្រាស់តាមផ្ទះ។ ក្នុងកម្មវីធីនេះផងដែរក៏បានផ្តល់ជូននូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀបប្រើប្រាស់និងគុណតម្លៃរបស់ផលិត ផលថ្មី EPSON Printer, EPSON Scanner, EPSON Projector ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន EPSON ។ផលិតផល EPSON មានគុណភាពខ្ពស់ តម្លៃសមរម្យ សន្សំសំចៃបានច្រើនសម្រាប់អ្នកប្រើប្រាស់ដែលកំពុងចរាចរលើទីផ្សាrនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ផលិតផលម៉ាក EPSON មានច្រើនប្រភេទដូចជា Business Inkjet Printer, Ink Tank Printer, Photo Printer, Laser Printers, Larger Format Printer, និង POS Printer។ ចំណែកឯ Projector វិញ មានដូចជា Corporate & Education Projector, High Brightness Projector, Ultra-Portable Projector, Interactive Projector និង Short Throw/Ultra Short Throw Projector។

អតិថិជនទាំងអស់អាចរកទិញផលិតផលម៉ាក EPSON គ្រប់ម៉ូឌែលទាំងអស់នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ​ មានសាខាចំនួន៥កន្លែង គឺ ​ទីតាំងទីមួយ ការិយាល័យកណ្តាលអគារលេខ៦៦ ផ្លូវ៦៣ កែងផ្លូវ​ ១៥៤ (ក្បែរផ្សារទំនើបសូរិយា) ទីតាំងទីពីរ ​សាខាមហាវិថីព្រះមុនីវង្ស (ជិតវត្តកោះ)​ ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន​ សាខាខេត្តបាត់ដំបង (ផ្លូវលេខ២) និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប (ជិតមន្ទីរពេទ្យកុមារអង្គរ) ។​ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ www.ptc-computer.com.kh និងហ្វេសប៊ុក (Facebook): PTC-ComputerKh៕

facebook