Loading...

គូស្នេហ៍ស័ក្តិសម ក្រមុំសិចស៊ី-កំលោះសាច់ដុំ

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | | 0 | ម៉ោង 15:51 pm

ស្រស់ស្អាត សិចស៊ី មធ្យមទេ តែងំត្រង់ស្អាតហើយមានទ្រព្យស្តុកស្តម្ភទៀត។ អ៊ីចឹងទេតើបានជាប្រុសលួចជញ្ជក់មាត់ក្នាញ់លើស្រីស្អាត អ៊ុម លក្ខណា វឌ្ឍនាវង្សសិរិ គ្រប់ៗគ្នា រហូតដល់សង្សារពិតប្រាកដដេកភ័យ មិនតិចទេ…។

អ៊ុម លក្ខណា បានវិលត្រឡប់មកដណ្តើមតំណែងរាជិនីសិចស៊ីជាថ្មីទៀតហើយ។ អ្វីដែលគួរឱ្យស្ងប់ស្ងែងនោះ គឺភាពសិចស៊ីរបស់នាង ពុំបានឆ្លងកាត់ការកែសម្ផស្សទេ ពោលអ្វីៗបានមកពីធម្មជាតិទាំងអស់ ដោយនាងគ្រប់ តែភាពយកជ្រុងជ្រោយសិចស៊ីក្នុងរាងកាយចេញមកក៏ធ្វើឱ្យប្រុសៗ ជញ្ជក់មាត់សីតៗទៅហើយ។

នៅក្នុងបញ្ជីឈ្មោះតារាសិចស៊ី ប្រាកដជាមានឈ្មោះ អ៊ុម លក្ខណា យ៉ាងពិត។ គ្រាន់តែរូបភាពក្នុងអ៊ិនស្តាក្រាមធម្មតាៗរបស់នាង ក៏បង្កប់ភាពសិចស៊ី ដុតរោលអារម្មណ៍បុរសទៅហើយ។ រូបភាពដែលប្រិយមិត្តតែងឃើញជាប្រចាំ គឺរូបគ្រងឈុតហែលទឹក និងឈុតហាត់ប្រាណ នាងស្អាតហំហួនខ្លាំងណាស់។ ចំណុចលេចធ្លោដែលនរណាក៏បាន ជញ្ជក់មាត់សរសើរគឺ ដើមទ្រូងពើងក្បំក្បោះ ទ្រលុកទ្រលន់ ទាក់ទាញខ្សែភ្នែក និងអារម្មណ៍ ក្នុងពេលតែមួយ។ អ៊ុម មិនដែលកំណាញ់ក្នុងការចាយភាពសិចស៊ីឡើយ។ នាងមានចិត្តទូលាយ ត្រៀមបើកបង្ហាញជាចំណីចក្ខុនៃមហាជនជានិច្ច។

ជាពិសេសក្នុងអំឡុងពេលនេះ ដែលនាងកំពុងមានអារម្មណ៍ល្អ ព្រោះកំពុងតែនឹងក្លាយជាកូនក្រមុំក្នុងអាពាហ៍ពិពាហ៍ឆាប់ៗផង នាងកាន់តែអួតសម្ញែងសរីរាង្គថែមទៀត។ អនាគតស្វាមីរបស់នាងគឺ បល គ្រឹស្នា អមិត្រស៊ុន ដែលបានទាក់ទងមើលចិត្តថ្លើមគ្នា ជាងពីរឆ្នាំមកហើយ មុននឹងសម្រេចចិត្តចូលរោងការក្នុងឆ្នាំនេះ។

អ៊ុម លក្ខណា ពុំមែនត្រឹមតែស្អាតនិងសិចស៊ីទេ នាងថែមទាំងមានទ្រព្យសម្បត្តិមិនធម្មតាទៀត ផង។ នាងទើបតែទិញផ្ទះប្រណីត មួយនៅទីក្រុងបាងកក មិនយូរប៉ុន្មានផង។ ឥឡូវនាងបង្ហោះរូបភូមិគ្រឹះ ស្កឹមស្កៃមួយទៀត នៅខេត្តឈៀងម៉ៃ ឱ្យមហាជនស្ញប់ស្ញែង។ ភូមិគ្រឹះនាង ធំទូលាយ មានការតែងស្អាតប្រណីត និងមានស្រះហែលទឹក ដែលអាចឱ្យស្លៀកប៊ីគិនី បង្អួតរាងសិចស៊ីបានគ្រប់ពេល។ នេះគឺជាទីតាំងដែលនាងពេញចិត្តបំផុត។

ខណៈដែលនាងចូលចិត្តស្លៀកប៊ីគីនី បង្អួតរាងគួរឱ្យព្រឺព្រួច ប្រិយមិត្តរបស់នាង ក៏បានសប្បាយភ្នែកទៅតាមនោះដែរ។ មានរាងកាយដ៏អស់ទាស់បែបនេះ រឿងអីដែលនាងមិនចង់បង្អួតនោះ។ មិនពិបាកប៉ាន់ស្មានទេ ភូមិគ្រឹះនៅឈៀងម៉ៃ នេះគឺជាទ្រនំស្នេហ៍ ក្រេបចន្ទទឹកឃ្មុំ សម្រាប់នាង និងលោក បល យ៉ាងពិតប្រាកដ។

២ឆ្នាំកន្លងមកនេះ អាចជារយៈពេលខ្លីសម្រាប់ការសិក្សាស្វែងយល់ចិត្តថ្លើមគ្នា តែសម្រាប់អ៊ុម វាគឺជាស្នេហាដ៏ទុំជោរ ពួកនាងបានឆ្លងកាត់រឿងរ៉ាវជាច្រើនរួមគ្នា ហើយមុខជាមិនព្រមលែងដៃគ្នាដោយងាយទេ។ នេះជាចម្លើយ សម្រាប់ស្នេហារបស់នាង។

អ៊ុម ប្រាប់ថា “ខ្ញុំយល់ថាមិនបាច់និយាយច្រើនទេ។ ចូរសម្លឹងមើលក្រុមគ្រួសារខ្ញុំនាំគ្នាស្រឡាញ់បង បល ចុះ។ ត្រឹមតែប៉ុណ្ណឹង ក៏អាចពិសោធន៍អ្វីៗបាន ហើយ”។

អ៊ុម សិចស៊ីនិងមានមន្តស្នេហ៍កម្រិតនេះ មិនអាចឱ្យ បល ធ្វេសប្រហែសបានឡើយ។ គេខំប្រឹងហាត់ប្រាណថែរាង ផ្គាប់ចិត្តសង្សារស្រីខ្លាំងណាស់។ ឯ អ៊ុម វិញក៏ផ្តល់កម្លាំងចិត្ត ដោយការផ្តល់នូវសាច់ដុំកង់ៗរបស់សង្សារមិនលស់ពេល។ ខាងស្រីសិចស៊ី ឯខាងប្រុសក៏ពោរពេញដោយថាមពល ពិតជាគូស្នេហ៍ដ៏ស័ក្តិសមមែន។

អ្វីៗស្ថិតក្នុងលក្ខណៈត្រៀមអស់ទៅហើយ រង់ចាំតែពេលវេលាចូលរោងការ និងការក្រេបចន្ទទឹកឃ្មុំ ដ៏សែនព្រឺព្រួចប៉ុណ្ណោះ សម្រាប់គូស្នេហ៍នារីសិចស៊ី និងបុរសសាច់ដុំនេះ៕