Loading...

តួប្រុសស្រឡាញ់ប្រុស ធ្លាយរឿងធ្វើឱ្យស្រីមានផ្ទៃពោះ

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | | 0 | ម៉ោង 16:05 pm

បណ្តាញទំនាក់ទំនងសង្គម កំពុងក្តៅគគុកជាមួយ ព័ត៌មានតារាល្បីវ័យក្មេង ធ្វើឱ្យកូនក្រមុំគេ មានផ្ទៃពោះ ខណៈដែលសាមីខ្លួន លោកកាប់តាន់ ជលថន សារ- ភាពទាំងស្ទាក់ស្ទើរថា បើ នោះជារឿងពិត លោក នឹងទទួលខុសត្រូវ…។

លោកកាប់តាន់ ជលថន កំពុងតែល្បីល្បាញចេញពីរឿងភាគ “Love Sick” ដែលលាតត្រដាងពីស្នេហាបុរសភេទដូចគ្នា ប៉ុន្តែតួអង្គបុរស ស្រឡាញ់បុរសដូចគ្នានេះ បែរជាធ្វើឱ្យមហាជនភ្ញាក់ផ្អើល ព្រោះនៅក្នុងជីវិតពិតក្រៅកញ្ចក់ទូរទស្សន៍ លោកបែរជាធ្វើឱ្យកូនក្រមុំគេ មានផ្ទៃពោះទៅវិញ។

ក្រោយពេលលេចឮពាក្យចចាមអារ៉ាម ពេញបណ្តាញទំនាក់ទំនងសង្គម ជាតារាវ័យក្មេងល្បាញល្បី ធ្វើឱ្យអតីតសង្សារ មានផ្ទៃពោះ លោកកាប់តាន់ ក៏បានចេញមកបកស្រាយថា លោក ភ្ញាក់ផ្អើលចំពោះដំណឹងនេះ។ លោកសារភាពថា ភាគីស្រីធ្លាប់ ជាអតីតសង្សារ ដែលបានចែកផ្លូវគ្នាមួយរយៈ ហើយលោកនឹង ទទួលខុសត្រូវ ប្រសិនបើដំណឹងនេះជាការពិត។

 អតីតគូស្នេហ៍នេះ មានទំនាក់ទំនងគ្នាស៊ីជម្រៅកម្រិតណា ត្រូវបានភាគីប្រុសប្រាប់ថា “ចាត់ទុកថា ជាសង្សារចាស់ដែលមានសម្ព័ន្ធភាពល្អជាមួយគ្នាក្នុងពេលទាក់ទងគ្នា។ លុះបែកបាក់គ្នា ក៏ក្លាយ ជាមិត្តនឹងគ្នា។ ក្រោយផ្តល់កិច្ចសម្ភាសន៍លើកដំបូង ខ្ញុំនៅមិនទាន់បាននិយាយគ្នាជាមួយភាគីម្ខាងទៀតទេ ព្រោះមានអារម្មណ៍ថា មមាញឹក ការងារពេក តួនាទីរបស់ខ្ញុំត្រូវធ្វើការងារឱ្យរួចរាល់សិន”។

លោកបន្ថែមទៀតថា ក្រៅពីនេះទៅ ពួកលោកនឹងនិយាយគ្នាឱ្យល្អិតល្អន់ ព្រោះមិនបាននិយាយគ្នាយូរមកហើយ។ ពួកលោកមានរឿងដែលត្រូវនិយាយគ្នាច្រើន។ បើនោះជារឿងពិត លោកនឹងទទួលខុសត្រូវ។ លោកទទួលស្គាល់ថា លោកនៅក្មេង និងមានការថ្លោះធ្លោយខ្លះមិនខាន តែលោកក៏ត្រៀមទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់លោក។

សម្រាប់លោកតាប់តាន់ ប្រាប់ថា ពេលនេះលោកបារម្ភពីអារម្មណ៍របស់ ពុកម៉ែ ក្រុមគ្រួសារ មិត្តភក្តិ ព្រមទាំងប្រិយមិត្ត។

ទីបំផុត បណ្តាញទំនាក់ទំនងសង្គម ក៏មានការបែកធ្លាយរូបអតីតសង្សាររបស់ កាប់តាន់ ដែលត្រូវបានគេស្គាល់ថា ឈ្មោះមិង សវភទ្រ័។ រូបភាពពីរសន្លឹក ដែលអ្នក ទាំងពីរឱបគ្នា និងមួយសន្លឹកទៀតជារូបដោះអាវរបស់ភាគីប្រុស ធ្វើឱ្យប្រិយមិត្តជឿជាក់ លើទំនាក់ទំនងស៊ីជម្រៅ ដែលភាគីស្រីអាចនឹងមានផ្ទៃពោះមែន។ អ្នកខ្លះវិភាគថា រូប បែកធ្លាយនេះជាស្នាដៃរបស់ភាគីស្រី ក្នុងការសងសឹកភាគីប្រុស ដែលបានស៊ីចុកហើយ ចាកចោលនាង។

សម្រាប់មតិសាធារណជន មានទាំងគាំទ្រ និងវាយប្រហារអ្នកទាំងពីរ។ អ្នកគាំទ្រលោក កាប់តាន់ ខ្លះបានលើកការសង្ស័យថា មិនអាចនឹងមានផ្ទៃពោះជាមួយអ្នកដទៃ ហើយមកចាប់ កាប់តាន់ ឱ្យទទួលខុសត្រូវ។ ទីបំផុតភាគីស្រីក៏ចេញមុខមកបំភ្លឺជាលើកដំបូង ក្រោយពេលទុកឱ្យរឿងនេះ ក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញទំនាក់ទំនងសង្គម។

មិង សវភទ្រ័ ទម្លាយអស់គ្មានសល់ រឿងមានកូនជាមួយកាប់តាន់ រឿងត្រូវក្រុមហ៊ុនចម្រៀងរបស់ កាប់តាន់ ដណ្តើមយកលទ្ធផលពិនិត្យពីមន្ទីរពេទ្យ និងរឿងម្តាយភាគីប្រុសគំរាមថា បើទុកកូនក្នុងផ្ទៃ ប្រយ័ត្នមានជំងឺផ្នែកពន្ធុកម្ម។

ទោះជាមានរឿងអ្វីកើតឡើងចំពោះនាង មិង ប្រាប់ថា នាងសុំតែម៉្យាងគត់ គឺសុំនិយាយគ្នាជាមួយកាប់តាន់ តែពីរនាក់តតួ។ តែសំណើចដ៏ស្តួចស្តើងនេះ ត្រូវបានផលិតកម្មដែលជាអាណាព្យាបាលរបស់កាប់តាន់ បដិសេធ។

មិង ប្រាប់ថា នាងពុំអាចទាក់ទងជាមួយកាប់តាន់ ទើបសម្រេច ទម្លាយរូបទាំងនេះ ដើម្បីទាមទារយុត្តិធម៌។

ក្រោយទម្លាយរឿងនេះ មិង ប្រាប់ថា នាងត្រូវគេស្តីជេរវាយប្រហារគ្រប់រូបភាព ដោយមានខ្លះចោទប្រកាន់ថា នាងទៅមាន ផ្ទៃពោះជាមួយប្រុសផ្សេង ហើយមកចាប់ឱ្យ កាប់តាន់ ទទួលខុសត្រូវ។

មិង ប្រាប់ថា នាងពុំបានកុហកបោកប្រាស់ ទេ ហើយលទ្ធផលពិសោធន៍ បញ្ជាក់ច្បាស់ណាស់ថា កូនក្នុងផ្ទៃនាងជា កូនរបស់ កាប់តាន់៕