Loading...

ពុទ្ធោ!!! ប្រពន្ធខ្ញុំ ដេកឱបប្រុសសហាយយ៉ាងមានសេចក្តីសុខ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 17:59 pm

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់មានប្តីរួចទៅហើយ បែរជាបែកគំនិតក្បត់ផិតប្តី ទាក់ទងប្រុសតាមទូរស័ព្ទលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា រហូតដល់ដាច់ចិត្តវេចបង្វេចចុះចោលប្តី រត់ទៅសម្ងំរួមស្នេហ៍ជាមួយប្រុសថ្មី ទីបំផុត បុរសជាប្តីតាមរកឃើញប្រពន្ធជើងល្អកំពុងដេកឱបប្រុសថ្មីនៅក្នុងបន្ទប់ជួល ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនគូសហាយស្មន់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីតាមទាន់ប្រពន្ធកំពុងរួមស្នេហ៍ជាមួយសហាយ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំងគូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង4និង20នាទីរសៀល ថ្ងៃទី 13 ខែកក្កដា ឆ្នាំ2018 នៅចំណុចបន្ទប់ជួលលេខ6 ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។

បុរសជាប្តីដែលតាមទាន់ប្រពន្ធកំពុងដេកឱបប្រុសសហាយនោះ មានឈ្មោះឈិន វាសនា អាយុ26ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកប្រពន្ធជើងល្អ មានឈ្មោះដ.ស.អ អាយុ24ឆ្នាំ មុខរបរកម្មការិនីរោងចក្រ សព្វថ្ងៃកំពុងសម្ងំស្នាក់នៅជាមួយប្រុសសហាយ ក្នុងបន្ទប់ជួលលេខ6 ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល។ ដោយឡែក ប្រុសសហាយ ឈ្មោះគឿន លូ អាយុ24ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅបន្ទប់ជួលលេខ6 ជាមួយគូសហាយ។

តាមសម្តីបុរសអភ័ព្វជាប្តី បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានចាប់ដៃគ្នាសាងគ្រួសារ អស់រយៈពេលជិតពីរឆ្នាំមកហើយ តែមិនមានកូនជាចំណងនិស្ស័យនៅឡើយ។ ដំបូងឡើយ ជីវិតប្តីប្រពន្ធគាត់ រស់នៅមានសុភមង្គលល្អណាស់ ស្រលាញ់គ្នាចាក់ទឹកមិនលិច ទៅណាមកណា សឹងតែមិនអាចបែកគ្នាមួយជំហាន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រពន្ធរបស់គាត់ ក៏ចាប់ផ្តើមប្លែក ទាំងសម្តីសំដៅ ទាំងអត្តចរិត តែគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ រហូតដល់ប្រពន្ធបែកគំនិតរត់ចោលប្តីបាត់ ទើបគាត់ភ្ញាក់ខ្លួនថា ប្រពន្ធមានចិត្តផិតក្បត់។

បុរសជាប្តី បន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី05 ខែកក្កដា ឆ្នាំ2018 ប្រពន្ធ ជើងល្អរបស់គាត់ ក៏បានលួចរត់គេចចេញពីបន្ទប់ជួល ដែលកំពុងរស់នៅជាមួយប្តី ហើយបានចេញទៅសម្ងំរស់នៅបន្ទប់ជួលជាមួយប្រុសសហាយឈ្មោះគឿន លូ ធ្វើឱ្យគាត់ជាប្តី ខំដើររកគ្រប់កន្លែងដែរ តែរកមិនឃើញសោះ។ លុះមកដល់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018 គាត់ក៏ បានតាមរកប្រពន្ធជាបន្តទៀត ស្រាប់តែមកជួបប្រពន្ធជើងល្អ និងគូសហាយកំពុងដេកឱបគ្នានៅក្នុងបន្ទប់ជួលខាងលើ ក៏ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បែកចាន ឱ្យជួយធ្វើអន្តរាគមន៍ នាំខ្លួនជនសង្ស័យទាំង2នាក់ យកទៅសាកសួរ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច គូសហាយស្មន់ទាំង2នាក់ បានឆ្លើយសារភាពថា ពួកគេបានស្រឡាញ់គ្នាតាមទូរសព្ទ័ ជិត1ឆ្នាំមកហើយ។ លុះមកដល់ថ្ងៃទី05 ខែកក្កដា ឆ្នាំ2018 ទើប មានឱកាសល្អ ក៏រត់តាមគ្នានិងមករស់នៅរួមភេទជាមួយគ្នាដូចប្តីប្រពន្ធរៀបការពេញច្បាប់ ដោយមិនខ្វល់មានការនិន្ទាពីប្តី ឬអ្នកជិតខាងឡើយ ទីបំផុត បានតែប៉ុន្មានថ្ងៃ ក៏ត្រូវប្តីតាមរកឃើញតែម្តង។

ជុំវិញរឿងរ៉ាវសហាយស្មន់ខាងលើនេះ បុរសជាប្តីមិនសុខចិត្តទេ ក៏បានសំណូមពរឱ្យសមត្ថកិច្ចចាត់ការអ្នកទាំងពីរតាមច្បាប់ចុះ ព្រោះថា រូបខ្លួននិងប្រពន្ធរៀបការជាមួយគ្នាស្របច្បាប់ មិនមែនរត់តាមគ្នាគ្មានចាស់ទុំដឹងឮនោះឡើយ មិនគួរណាប្រពន្ធមកធ្វើទង្វើថោកទាប អាសោចកេរ្តិ៍ រត់ចោលប្តី ទៅសម្ងំរួមរ័កជាមួយប្រុសសហយាបែបនេះសោះ៕