Loading...

វិធីរក្សាទុកកាំបិត ឱ្យនៅតែមុតបានយូរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 14:22 pm

បើមិនចង់មុតកាំបិតព្រោះទុកដាក់គ្មានសណ្តាប់ធ្នាប់ វិធីខាងក្រោមអាចជួយបាន។ ក្រៅពីធ្វើឱ្យផ្ទះបាយមានរបៀបហើយ នៅជួយបន្ថយឧប្បត្តិហេតុ ថែមទាំងធ្វើឱ្យមុខកាំបិតនៅតែមុត មើលទៅស្អាតដូចថ្មី មិនពិបាករកចាប់ ប្រើក៏ស្រួល សម្រាប់អ្នកធ្វើម្ហូបញឹកញាប់ ។

  1. កែវដាក់អង្ករ ៖ ប្រសិនចង់ដាក់លើ Counter ផ្ទះបាយ ព្រោះវាងាយស្រួលយកប្រើ ជាងដាក់ក្នុងថត ត្រូវដួសអង្ករមកដាក់ប្រមាណកន្លះកែវ ហើយដោតកាំបិតទំហំតូចៗ ឬមធ្យម ចូលទៅ។ ចំណែកកាំបិតធំៗ អាចប្រើវិធីបន្ត ខាងក្រោមនេះបាន។
  2. បន្ទះម៉ាញេទិក ៖ ជាវិធីរក្សាទុកកាំបិតបានល្អបំផុត ជាពិសេស អាចធ្វើបានដោយខ្លួនឯង។ គ្រាន់តែចាប់ផ្តើមបង្កើតស៊ុមឈើតាមទំហំដែលត្រូវការ ហើយបិទភ្ជាប់ម៉ាញេទិក ឱ្យពេញផ្នែកខាងក្រោយ។ ចំណែកផ្នែកមុខបិទ ដោយក្រណាត់ស្អាតៗដែលសល់ បន្ទាប់មកយកវាទៅបិទលើជញ្ជាំង ហើយដាក់កាំបិតស៊កចូលជាការស្រេច។
  3. ចោះប្រហោងរក្សាទុកក្នុង Counter ៖ វិធីដែលងាយទាំងការរក្សាទុក និងយកមកប្រើការ គឺចោះប្រហោងទុកកាំបិតបន្ថែមលើ Counter ឬតុធ្វើអាហារ។ ចំពោះអ្នកដែលកំពុងទិញឧបករណ៍តុបតែងផ្ទះបាយថ្មី គួរស្វែងរក Counter ដែលមានប្រហោង រក្សាកាំបិតប្រភេទនេះ។
  4. ស្រោមដៃចាប់វត្ថុក្តៅ ៖ ស្រោមដៃ ក្រណាត់ដែលចាប់កាន់ពែង ចាន ឬត្រចៀកឆ្នាំង អាចយកមកប្រើរក្សាទុកកាំបិតបានដូចគ្នា។ ការរក្សាទុកក្នុងថង់ ស្រោមដៃតែមួយ ព្រោះវាអាចសន្សំកន្លែងទុកបាន ឬបែងចែករក្សាទុកកាំបិត ១ដើម ចំពោះស្រោមដៃម្ខាង ដើម្បីបង្ការកុំឱ្យមុខកាំបិតកកិតគ្នាបាន។
  5. សៀវភៅចាស់ៗ ៖ ចំពោះអ្នកដែលចង់បានប្រអប់ល្អៗ រក្សាទុកកាំបិត អាចធ្វើបានខ្លួនឯង គ្រាន់តែយកសៀវភៅដែលមានកម្ពស់ស្មើគ្នា មកបិទកាវ ហើយផ្គុំសៀវភៅទាំងអស់ចូលគ្នា រួចចាប់ដាក់បញ្ឈរ ហើយប្រើខ្សែចងត្រង់ផ្នែកកណ្តាលឱ្យណែន នឹងបានកន្លែងសម្រាប់រក្សាទុកកាំបិតយ៉ាងស្អាតមួយហើយ៕