Saturday, July 19, 2025
Homeព័ត៌មានជាតិនាំគ្នាមើលលើពំនូកខ្សាច់ ស្រែក "ពុទ្ធោ" គ្រប់គ្នា

នាំគ្នាមើលលើពំនូកខ្សាច់ ស្រែក “ពុទ្ធោ” គ្រប់គ្នា

ខេត្តកំពង់ឆ្នាំង ៖ ករណីប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ពេលឃើញជនរងគ្រោះដែលដេកស្លាប់លើពំនូកខ្សាច់ខាងលើ ក្បែរចិញ្ចើមផ្លូវលំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចពំនូកខ្សាច់មួយកន្លែង ក្បែរចិញ្ចើមផ្លូវលំ ចំណុច ខាងក្រោយអតីតស្នងការដ្ឋាននគរបាលខេត្ត ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង៕

ជនរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ និងជាជនអនាថា។

តាមការបំភ្លឺពីប្រជាពលរដ្ឋ ដែលមានលំនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ មិនដឹងជាដើរមកពីណា ទៅណានោះទេ ស្រាប់តែមកដល់ ដល់ពំនូកខ្សាច់លើចិញ្ចើមផ្លូវខាងលើ ក៏អង្គុយចុះ រួចក៏ប្រះខ្លួនដេកស្តូកស្តឹង ស្រាប់តែ បន្តិចក្រោយមក នៅតែមិនឃើញជនរងគ្រោះក្រោកឡើងវិញទៀត ទើបមានការសង្ស័យ ក៏ដើរទៅអើតមើល ទើបដឹងថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ដោយមានការចូលរួមពីគ្រូពេទ្យ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ដោយនៅលើខ្លួនសព ពុំមានស្លាកស្នាមឫ មុខរបួស ពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ដឹកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES