ខេត្តកំពង់ស្ពឺ៖ ករណីឪចុងចាប់រំលោភកូនស្រីរហូតដល់ដេកពេទ្យនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ម្តាយបង្កើតនារីរងគ្រោះឈ្មោះគុន ហន ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង។
នារីរងគ្រោះមានឈ្មោះវ.វ អាយុ១៩ឆ្នាំ មុខរបរកម្មការិនីនៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្នាក់នៅផ្ទះមិត្តភក្តិ ឈ្មោះសេន ស្រីណាក់ ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។ ចំណែកជនសង្ស័យជាឪពុកចុងល្មោភកាម មានឈ្មោះវឿន វន អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នារីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្រោយពេលឈប់សម្រាកពីការងារ នាងក៏បានឆ្លៀតមកលេងម្តាយ ដោយជិះម៉ូតូជាមួយមិត្តភក្តិ ពេលមកដល់ផ្ទះ មិនបានឃើញម្តាយទេ នៅតែឪពុកចុង បន្ទាប់មកឪពុកចុងបានចេញមកសួរនាំរាក់ទាក់ជាមួយនាងរួចបានចាប់ដៃនាងចូលទៅក្នុងផ្ទះចាក់គន្លឹះទ្វារជាប់ រួចចាប់ខ្ទប់មាត់នាងមិនឱ្យស្រែក បន្ទាប់ក៏ចាប់រំលោភនាងទាំងកំរោលតែម្តង។ ពេលនោះនាងបានប្រឹងរើបំរាស់ ហើយស្រែកឱ្យមិត្តភក្តិជួយដែរ តែឪពុកចុងបានគំរាមថា បើហ៊ានស្រែកប្រាប់គេ អញសម្លាប់ចោល ដោយភ័យខ្លាចឪពុកចុងសម្លាប់ ជាហេតុធ្វើឱ្យឪពុកចុងមានឱកាសចាប់រំលោភបនាងរហូត ដល់បានសំរេចដល់ទៅ២ដង។
នារីរងគ្រោះបញ្ជាក់ថា ក្រោយពេលចាប់នាងរំលោភនាងហើយ ឪពុកចុងបានដេកលង់លក់មិនដឹងខ្លួន ទើបនាងបានប្រឹងលូនចេញមកតាមបង្អួច ហៅមិត្តភក្តិជូនទៅផ្ទះស្នាក់នៅភូមិតាកោងវិញ បន្ទាប់មកនាងក៏ប្តឹងសមត្ថកិច្ចតែម្តង។

ក្រោពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ចំណែកនារីរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕