Monday, September 22, 2025
Homeព័ត៌មានជាតិប្រុសអាយុ២០ ល្បួងស្រីអាយុ១៤ តាមហ្វេសប៊ុក ទៅញាំអី រួចចូលផ្ទះសំណាក់រួមរ័ក ជាប់ខ្នោះ

ប្រុសអាយុ២០ ល្បួងស្រីអាយុ១៤ តាមហ្វេសប៊ុក ទៅញាំអី រួចចូលផ្ទះសំណាក់រួមរ័ក ជាប់ខ្នោះ

ភ្នំពេញ ៖ ករណីប្រុសព្រានល្បួងក្មេងស្រីតាមហ្វេសប៊ុក រួចក៏ព្យាយាមឆាតញ៉ែ អស់រយៈពេល១ខែ ចូលផ្ទះសំណាក់រួមរ័កនេះ រហូតមបែកធ្លាយរឿងដឹងដល់ម្តាយ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនខាងប្រុសបាន នៅត្រង់ចំណុចរោងចក្រកាត់ដេរ ចេងហាវហ្វេសិន ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះជឿង វីរោត ហៅត្នោត អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ម.យ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានទាក់ទងតាមទូរស័ព្ទទៅជនសង្ស័យឈ្មោះជឿង វីរោត ហៅត្នោត ហើយជនសង្ស័យរវល់ លុះមកដល់ម៉ោង៤រសៀលថ្ងៃដដែល ជនសង្ស័យក៏បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ កណ្តាល 1Z-4661 ទៅឌុបក្មេងស្រីរងគ្រោះចេញពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅដើរលេង។

ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះទៅអង្គុយលេងញាំអីនៅក្នុងខ្ចូសម្លប់ស្បូវ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ទើបគិតលុយចេញមកវិញ។ លុះពេលចេញមក ជនសង្ស័យក៏បានដឹកក្មេងស្រីរងគ្រោះចូលទៅដេកក្នុងផ្ទះសំណាក់សំណព្វចិត្ត ដោយនាំគ្នាចូលទៅដេកក្នុងបន្ទប់លេខ១១៨ ក្រោយមកជនសង្ស័យក៏បានលួងលោមរួមភេទជាមួយក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចចំនួន១លើក។ រហូតមកដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល ជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ លុះពេលទៅដល់ផ្ទះ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យ ដោយឃើញកូនស្រីចេះតែដើរឆ្លេឆ្លាចុះឡើងក្នុងផ្ទះពុំស្ងៀមសោះ ទើបសួរនាំកូនស្រី រហូតដល់បែកធ្លាយរឿង ទើបប្រញាប់នាំកូនស្រី ទៅរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍។

ប្រភពខាងលើបញ្ជាក់ថា លុះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបាន និងដកហូតវត្ថុតាង ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្តាល 1Z-4661 និងទូរស័ព្ទដៃម៉ាក iPhone 5 ពណ៌ទឹកប្រាក់ ១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបាន កម្លាំងសមត្ថកិចខេត្តកណ្តាល ក៏បានប្រគល់ខ្លួនជនសង្ស័យទៅឱ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីនាំយកទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជឿង រីរោត ហៅត្នោត បានឆ្លើយសារភាពថា ខ្លួនបានស្គាល់ក្មេងស្រីរងគ្រោះ១ខែ តាមរយៈការលេងហ្វេសប៊ុក ហើយបានលួងលោមនាំក្មេងស្រីរងគ្រោះចូលផ្ទះ សំណាក់រួមរ័កជាមួយគ្នាបានម្តងប្រាកដមែន ដោយការព្រមព្រៀងគ្នា។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES