Saturday, May 16, 2026
Homeចរាចរណ៍ក្មេងប្រុស១០ឆ្នាំ បើកឡាន ប៉ូលិសស្ទាក់ចាប់

ក្មេងប្រុស១០ឆ្នាំ បើកឡាន ប៉ូលិសស្ទាក់ចាប់

ខេត្តសៀមរាប ៖ សកម្មភាពបើកបរដែលហាក់ដូចជាការកម្សាន្តរបស់ក្មេងប្រុស វ័យប្រមាណ១០ឆ្នាំម្នាក់ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន លើបណ្តាញសង្គម និងត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ។

កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់វិធានការឆ្លើយតបទាន់ពេលវេលា ចំពោះករណីអនីតិជនបើកបររថយន្ត ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

បន្ទាប់ពីមានឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះពេញបណ្តាញសង្គម បង្ហាញពីសកម្មភាពក្មេងប្រុស អនីតិជន កំពុងបញ្ជាចង្កូតរថយន្ត ធ្វើចរាចរណ៍យ៉ាងរំភើយ ក្នុងភូមិសាស្ត្រខេត្តសៀមរាប រហូតផ្ទុះការរិះគន់ពីមហាជន ក្នុងបណ្តាញសង្គមមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាឱ្យក្រុមការងារប្រតិកម្មរហ័ស និងកម្លាំងជំនាញចរាចរណ៍ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ជាបន្ទាន់។

ជាលទ្ធផល នារសៀលថ្ងៃដដែល កម្លាំងនគរបាល បានកំណត់អត្តសញ្ញាណ និងឈានទៅឃាត់ខ្លួនក្មេងប្រុស សង្ស័យ រួមជាមួយរថយន្ត នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។

បច្ចុប្បន្ន ក្មេងប្រុសនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។ ក្រៅពីការអនុវត្តច្បាប់ ការឃាត់ខ្លួននេះ ក៏មានគោលបំណងបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ក៏ដូចជាការអប់រំដល់អាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕

RELATED ARTICLES