Tuesday, September 16, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត ទទួលបានសិទ្ធវិនិយោគគម្រោងមេរបស់ទីក្រុងរណប នៅប៉ោយប៉ែត

ខេមរៈ សិរីមន្ត ទទួលបានសិទ្ធវិនិយោគគម្រោងមេរបស់ទីក្រុងរណប នៅប៉ោយប៉ែត

ខេមរៈ សិរីមន្ដ បានលេចមុខក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១៩ ខែមីនា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគិត្រា ដោយតារាហង្សមាស រូបនេះ បានប្រកាសថា ទទួលបានសិទ្ធិវិនិយោគគម្រោងមេរបស់ទីក្រុងរណប China Poipet Satellile City ដែលលាតសន្ធឹងលើផ្ទៃដីរាប់ពាន់ហិកតារ ត្រៀមអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មយក្ស លើទឹកដីក្រុងប៉ោយប៉ែត។

តាមរយៈការលេចមុខក្នុងសន្និសីទកាសែត ខេមរៈ សិរីមន្ដ បានឲ្យដឹងថា លោកបានទទួលសិទ្ធិដាក់លក់គម្រោងប្រមាណជាង១០ហិកតារ នៅក្នុងតំបន់ប៉ោយប៉ែត ដោយលោកនឹងវិនិយោគគម្រោងពុះដីឡូតិ៍ និងគម្រោងមួយចំនួនទៀត ជាការរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនប៉ោយប៉ែត។

សិរីមន្ដ បានឲ្យដឹងទៀតថា ប៉ោយប៉ែត ជាតំបន់សេដ្ឋកិច្ចពិសេស​គឺប្អូនតែកំពង់សោម បន្ដិចប៉ុណ្ណោះ ហេតុនេះហើយ បានជាលោកមើលឃើញថា នេះជាឱកាសអំណោយផល ព្រោះបើរង់ចាំបន្ដិចទៀត ឱកាសនៃការវិនិយោគប្រាកដជាលំបាក ដោយសារតែដីកាន់តែឡើងថ្លៃ ហើយយើងម្នាក់ៗដឹងហើយថា មនុស្សចេះតែកើត តែដីមិនកើតទេ។ ចំពោះគម្រោង China Poipet Salellite City នេះ អ្នកវិនិយោគអាចប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងមេ ដូចជា ទឹក ភ្លើង ផ្លូវ ដែលមាននៅក្នុងគម្រោងនោះ ដោយរាប់ទាំងខុនដូរ មន្ទីរពេទ្យ សាលារៀនអន្ដរជាតិ និងតំបន់សេដ្ឋកិច្ច ពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូ ដែលមានការអភិវឌ្ឍន៍សម្រាប់រយៈពេលវែង ។

ខេមរៈ សិរីមន្ដ ដែលអះអាងថា ជាម្ចាស់ផ្ទាល់ខ្លួនលើគម្រោងលើផ្ទៃដី១០ហិកតារនោះ មិនប្រាប់ថា តម្លៃដែលវិនិយោគអស់ទឹកប្រាក់ប៉ុន្មានឡើយ តែតារាហង្សមាស រូបនេះ បានបដិសេធចំពោះដំណឹងដែលលេចឮថា ទឹកប្រាក់របស់សិរីមន្ដ ដែលបោះទុននោះ គឺជាលុយរបស់មន្ដ្រីយោធាម្នាក់ ដោយសិរីមន្ដ អះអាងថាជាទឹកប្រាក់របស់លោកផ្ទាល់។

តារាហង្សមាស រូបនេះ បានឲ្យដឹងទៀតថា ក្រោយទទួលបានសិទ្ធិក្នុងតំបន់ China Poipet Satellite City នេះ នឹងបើកដាក់លក់ជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយដែលតម្លៃមួយឡូតិ៍ ចាប់ពីជាង២០០០ដុល្លារឡើងទៅ៕

RELATED ARTICLES