Tuesday, September 16, 2025
Homeតារាខ្មែរខាត់ សុឃីម ២ឆ្នាំខាងមុខ ជាឆ្នាំហុងស៊ុយ យកកូនម្នាក់ទៀត

ខាត់ សុឃីម ២ឆ្នាំខាងមុខ ជាឆ្នាំហុងស៊ុយ យកកូនម្នាក់ទៀត

ខាត់ សុឃីម ដែលមានកូន២នាក់ទៅហើយនោះ បានឱ្យដឹងថា អ្នកនាងត្រៀមពពោះយកកូនទី៣ នៅ២ឆ្នាំខាងមុខ នោះគឺឆ្នាំជូត ជាឆ្នាំហុងស៊ុយ …។

ខាត់ សុឃីម បានរក្សាចំណងស្នេហ៍ជាមួយប្តីក្មេង អ៊ិន សុបញ្ញា ហៅផាណូ រយៈពេល៧ឆ្នាំមកហើយ ដែលពេលនេះទទួលបាន ចំណងដៃស្នេហ៍កូនស្រីម្នាក់ ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ៥ឆ្នាំ បូកជាមួយកូនប្រុសទី១ ឈ្មោះស្កាយ ដែលគេថាជាកូនលោកចា រិទ្ធី នោះ ធ្វើឱ្យសុឃីម បានក្លាយទៅជាតារាមានកូន២នាក់ហើយ។

ទោះជាយ៉ាងណា ការមានកូន២នាក់ មិនមែនជាបំណងរបស់អ្នកនាងខាត់ សុឃីម ទេ ហើយដើម្បីឱ្យចំណងស្នេហាមានភាពរឹងមាំថែមទៀត អ្នកនាងសុឃីម ប្តេជ្ញាថា ត្រូវតែយកកូនឱ្យបានម្នាក់ទៀត ក្នុងពេលឆាប់ៗខាងមុខនេះ បើទោះជាអ្នកនាងរវល់ការងារសិល្បៈស្ទើរគ្មានពេលដេកពួនក៏ដោយ។

ខាត់ សុឃីម បានប្រាប់អ្នកយកព័ត៌មានយើងថា “ខ្ញុំយកកូន គឺយកទៅតាមឆ្នាំហុងស៊ុយរបស់យើង គឺមិនមែនចេះតែយកទេ។ ពិតមែនហើយ ខ្ញុំចង់បានកូនម្នាក់ទៀត ទោះជាប្រុសក៏បាន ស្រីក៏បានដែរ ហើយខ្ញុំនឹងយកនៅឆ្នាំជូត ខាងមុខនេះហើយ។ ខ្ញុំគិតថា ២ឆ្នាំទៀត ត្រូវឆ្នាំជូត គឺល្អសម្រាប់ខ្ញុំយកកូនបានម្នាក់ទៀតហើយ។ ខ្ញុំនឹងយកឱ្យបាននៅឆ្នាំជូត ព្រោះអីខ្ញុំមានរាសីល្អនៅឆ្នាំហ្នុង ខ្ញុំមិនចង់យកកូនដោយចៃដន្យទេ តែចង់យកតាមគម្រោងឱ្យបានត្រឹមត្រូវ”។

ខាត់ សុឃីម ដែលចែកផ្លូវគ្នាជាមួយលោកចា រិទ្ធី ដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់ ឈ្មោះ “ស្កាយ” (ពេលនេះមានអាយុ១២ឆ្នាំ) បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ ដែលពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះ “បញ្ញា ហ្វូតូស្អាត” មានអាយុ៥ឆ្នាំ។ តាំងពីចាប់ដៃជាមួយប្តីក្មេង ផាណូ មក សុឃីម ត្រូវបានគេមើលឃើញថា អ្នកនាងមានទ្រព្យកាន់តែច្រើន ជាពិសេស មានផ្ទះ និងដីធ្លី ជាច្រើនកន្លែងទៀតផង៕

RELATED ARTICLES