តារាចម្រៀង ផលិតកម្មថោន រ៉ាប៊ី បានឱ្យដឹងថា នាងគ្មានគម្រោងកែកុនសម្រស់ដាក់វត្ថុសិប្បនិម្មិតទេ គឺចង់រក្សារបស់ពីធម្មជាតិ ហើយសូមធានាថា មួយតួខ្លួន គឺនៅហ្ស៊ីនដល់ទៅ៩៩%។

ការវាចារបស់ស្រីស្អាតរ៉ាប៊ី នៅពេលនេះ គឺប្រាកដជាធ្វើឱ្យតាតាសម្បូរប្រាក់ដុល្លារ កាន់តែជ្រួលជ្រើមខ្លាំងថែមទៀត ខណៈដែលមុននេះ រ៉ាប៊ី រាំសិចស៊ីខ្លាំងពេក ធ្វើឱ្យតាតាស្ទើរតែចូលដេកពេទ្យ ព្រោះគាំងបេះដូង…។

រ៉ាប៊ី ឬ ផាន វីរ៉ាទី កាន់តែមានរាសីឡើងខ្ពស់ត្រដែតហើយ ព្រោះបទចម្រៀងរបស់នាង4បទ គឺ “មាន់ស្រែ” , “លុយ លុយ លុយ”, “រហែកតែខោ” និងបទ “ម៉ែជេរ” គឺចេញមកសុទ្ធតែត្រូវប៉ាន់ទាំងអស់ ទើបធ្វើឱ្យអតីតពិធីការិនីនៅហង្សមាស រូបនេះ ហាក់មានប្រៀបជាងតារាចម្រៀងផ្សេងៗទៀត សម្រាប់ទីផ្សារចម្រៀងយុវវ័យ។

ទន្ទឹមគ្នានេះដែរ រ៉ាប៊ី ក៏កាន់តែមានការតែងខ្លួនប្លែកទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃដែរ ដូចជា ពេលខ្លះស្លៀកខោខូវប៊យខ្លី រឹបដល់គល់ភ្លៅ បញ្ចោញសាច់គល់ភ្លៅសខ្ចី និងពេលខ្លះទៀត ពាក់អាវវៀលក្លៀកបញ្ចោញគល់សុដន់ទ្រលុកទ្រលន់ទាំងគូ ធ្វើឱ្យប្រុសៗទាំងឡាយគ្រឺតក្នាញ់។

ការតែងខ្លួនប្លែកៗនេះហើយ ធ្វើឱ្យមានការសង្ស័យថា រ៉ាប៊ី បានកែពង្រីកសុដន់ តចង្កា និងចាក់មុខ ឱ្យមានរាងអក្សរ V ព្រមទាំងបកស្បែក ជាដើម។ ប៉ុន្តែក្នុងជំនួបថ្មីៗនេះ រ៉ាប៊ី នៅតែអះអាងថា មិនបានកែត្រង់ចំណុចណា ក្រៅពីធ្វើខ្ទង់ច្រមុះឡើយ។

តារាចម្រៀងថោន រូបនេះ និយាយបែបប្រុងប្រយ័ត្នថា “មិនដឹងឱ្យខ្ញុំនិយាយបែបណា ទើបគេជឿទេ លោកព្រះ! ខ្ញុំមានបានកែសុដន់ (ដោះ) អីឯណា នៅតែដូចមុនដដែលហ្នឹង ចង្កាក៏អត់បានតដែរ។ អាចមកពីការផាត់មុខទេ បានជាគេមើលទៅឃើញប្លែកហ្នឹង។ ខ្ញុំអាចជម្រាបបានថា ធ្វើតែមួយមុខគត់ គឺច្រមុះហ្នឹងឯង ក្រៅពីនេះនៅរបស់ធម្មជាតិទាំងអស់ និយាយទៅហ្ស៊ីន99%តែម្តង។ ខ្ញុំក៏គ្មានគម្រោងទៅធ្វើអីត្រង់ណាទៀតដែរ មិនមែនថា យើងស្អាតគ្រប់ចំណុចអស់ហើយទេ តែខ្ញុំគិតថាប៉ុណ្ណឹងបានហើយ”។

ការបញ្ជាក់របស់ស្រីស្រស់រ៉ាបី ថា មួយតួខ្លួននាងនៅហ្ស៊ីនរហូតដល់99%នេះ ប្រាកដជាធ្វើឱ្យប្រុសសម្បូរទ្រព្យទាំងឡាយ កាន់តែជ្រួលជ្រើមចំពោះស្រីស្អាតរូបនេះថែមទៀតជាមិនខាន ព្រោះកន្លងមកមានតាតាជាច្រើនបានលង់សម្រស់ស្រីស្អាតរូបនេះ តែរ៉ាប៊ី នៅព្រងើយកន្តើយ បើទោះជាមានអ្នកចង់ធានាឱ្យនាងរស់នៅដោយសុខសាន្ត មិនបាច់ច្រៀង គឺចាំតែដេកចាយលុយក៏ដោយ ប៉ុន្តែតារាចម្រៀងថោន រូបនេះ មិនព្រមចូលទ្រុងស្នេហ៍នោះឡើយ៕