Friday, November 14, 2025
Homeព័ត៌មានជាតិកែវ ពេជ្រពិសី សម្រស់កាន់តែស្អាតប្លែក ក្រោយដកឃ្លាពីសិល្បៈ

កែវ ពេជ្រពិសី សម្រស់កាន់តែស្អាតប្លែក ក្រោយដកឃ្លាពីសិល្បៈ

អ្នកមេម៉ាយកែវ ពេជ្រពិសី បានបាត់មុខសូន្យឈឹងពីអាជីពសិល្បៈជាង ៥ឆ្នាំចុងក្រោយនេះ ដោយគ្មានរវីរវល់អើពើនឹងអាជីពចាស់ទៀតឡើយ ក្រោយពេលដែលនាងធ្លាក់ខ្លួនលែងប្តីអាណិកជនខ្មែរ នៅអូស្ត្រាលី លោកចន្ថា ស្រី មក។

ទោះជាយ៉ាងណា តាមំណឹងថា កែវ ពេជ្រពិសី សម្ងំលាក់ខ្លួនកែសម្រស់យ៉ាងប្លែក រហូតគេមើលនាងសឹងមិនស្គាល់ឡើយ ទើបគេសង្ស័យថា អ្នកមេម៉ាយរូបនេះប្រឹងកែសម្រស់ផ្គាប់ចិត្តគូស្នេហ៍ថ្មី តែពេជ្រពិសី បានប្រកែក…។

កែវ ពេជ្រពិសី បានជំទាស់ចំពោះការលើកឡើងថា នាងបានកែសម្រស់ឱ្យក្លាយទៅជាស្រីស្អាត ដើម្បីផ្គាប់ចិត្តម្ចាស់ស្នេហ៍ថ្មី ដែលគេសង្ស័យថា ជាលោកផ្កាយ៣ម្នាក់ ដោយនាងអះអាងថា រហូតមកដល់ពេលនេះ រូបសម្រស់របស់នាងពីមុនម៉េច គឺពេលនេះនៅតែអ៊ីចឹងដដែល។

ការថ្លែងរបស់អ្នកមេម៉ាយកែវ ពេជ្រពិសី នៅពេលនេះ ក្រោយពេលមានតារាម្នាក់បានជួបពិសី កាលពីពេលថ្មីៗនេះ ស្រាប់តែលាន់មាត់ថា “ពិសី បានកែអស់ហើយ គឺមើលសឹងតែមិនស្គាល់ទេ ទាល់តែពិនិត្យច្បាស់ណាស់ បានដឹងថាជានាង ព្រោះប្លែកពីមុនឆ្ងាយណាស់…”។

កែវ ពេជ្រពិសី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា គេអាចច្រឡំ ព្រោះនាងមិនបានកែសម្រស់អីឱ្យទៅជាប្លែក រហូតដល់គេជួបមិនស្គាល់នោះទេ។

ពេជ្រពិសី វាចាថា “ខ្ញុំមានកែសម្រស់អីណាបង? គេច្រឡំទេដឹង? ខ្ញុំពីមុនម៉េច ឥឡូវនៅតែអ៊ីចឹងដដែល​ទេបង ខ្ញុំអត់កែអីផងបង ហើយមួយរយៈនេះ ខ្ញុំដើរតាមកម្មវិធីផ្សេងដែរតើ មិនមែននៅតែផ្ទះទេ”។

យ៉ាងណា កែប្រែប្រួលសម្រស់សខ្លាំងបែបនេះ ក៏មានទស្សនិកជនជាច្រើនសង្ស័យថា នាងដកខ្លួនពីសិល្បៈ ប្រហែលបន្ទំស្បែកដើម្បីផ្គប់ចិត្តគូស្នេហ៍ថ្មីហើយមើល៍ទៅ…៕

RELATED ARTICLES