តារាសម្តែងស្រីស្អាតសិចស៊ី ស្រមោចខ្មៅ បានប្រតិកម្មខ្លាំងៗចំពោះតៃកុងឡានម្នាក់ ដែលចង់លួចមើលនាងពេលចូលបន្ទប់ទឹក ហើយនាងថា កុំតែមើលឆ្វេងស្តាំទាន់ កុំអីចប់បាត់ទៅហើយ។

ការបញ្ចោញសាររបស់ស្រមោចខ្មៅ នេះ អំឡុងពេលដែលនាងបានជិះរថយន្តក្រុងមួយ ពីភ្នំពេញទៅស្រុកកំណើតឯខេត្តបាត់ដំបង ហើយត្រូវបានតៃកុងឡានមានបំណងលួចមើលនាងដោះខោអាវ ពេលចូលបន្ទប់ទឹក។

ស្រមោចខ្មៅ និយាយទាំងអារម្មណ៍មួម៉ៅក្តៅចិត្តថា “ថ្ងៃនេះចង់និយាយពីមនុស្សចរិតថោកម្នាក់ ហើយក៏សូមផ្ញើជូនដល់ក្រុមហ៊ុនកាពីតូល ផង តៃកុងឡានម្នាក់បានលួចមើលស្រីៗពេលចូលបន្ទប់ទឹក ចរិតថោកណាស់ សំណាងហើយ ឯងចេះមើលមុខមើលក្រោយទាន់ កុំអីចប់បាត់”។

ការថ្លែងរបស់ស្រមោចខ្មៅ នេះ មិនទាន់ត្រូវបានក្រុមហ៊ុនកាពីតូលប្រតិកម្មទេ ខណៈដែលតារាសម្តែងវ័យក្មេងរូបនេះថា នាងចង់បកអាក្រាតមុខមាត់តៃកុងឡានម្នាក់នោះ តាំងពីនៅលើឡានក្រុងនោះម៉្លេះ ប៉ុន្តែបងស្រីនាងព្យាយាមឃាត់ថា ជីវិតអ្នកដំណើរពេញឡានផ្ញើលើតៃកុងឡានម្នាក់នោះហើយ ព្រោះឡានកំពុងបើកបរ បើលោកតៃកុងឡាន ចង់ធ្វើបាប គឺរឿងធំហើយ ចាំឱ្យដល់ផ្ទះសិនចាំលត់តៃកុងឡាននោះតាមចិត្តចុះ។

ទោះជាយ៉ាងណា នេះជាបទពិសោធន៍ថ្មីមួយសម្រាប់តារាសម្តែងស្រីស្អាតៗ និងមនុស្សស្រីទាំងឡាយឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផង ខណៈដែលកាលពីឆ្នាំមុនមានព្រះសង្ឃមួយអង្គ គង់នៅវត្តស្រះចក បានបង្កប់កាមេរ៉ានៅកំប៉ុងជើងធូបពេលស្រីៗចូលងូតទឹក បានថតជាប់ទាំងអស់ ទើបពេលនេះធ្វើឱ្យស្រីៗជាច្រើនបានញាក់សាច់ទទ្រើតរឿងទៅស្រោចទឹករំដោះគ្រោះនៅវត្ត ហើយហ៊ានដោះអាវ ដោយមិនបានមើលគេបង្កប់កាមេរ៉ាក្បែរខ្លួននោះ៕

