Saturday, November 15, 2025
Homeព័ត៌មានជាតិការ២ឆ្នាំ មិនមានកូន ប្តីបបួលមិត្តភក្តិផឹកសុីរាល់ថ្ងៃ ប្រពន្ធចងកសម្លាប់ខ្លួន

ការ២ឆ្នាំ មិនមានកូន ប្តីបបួលមិត្តភក្តិផឹកសុីរាល់ថ្ងៃ ប្រពន្ធចងកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីម្នាក់បានរៀបការជាមួយប្តី២ឆ្នាំកន្លងមកហើយ តែមិនទាន់មិនមានកូននោះទេ ហើយបុរសជាប្តីតែងតែដើររាប់អានមិត្តភក្តិផឹកសុីសឹងរាល់ថ្ងៃ ធ្វើឲ្យនារីជាប្រពន្ធតូចចិត្ត បានសម្រេចចិត្តចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលគ្មានលេខ ជិតផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះ មានឈ្មោះទូច យឹង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ ចំណែកបុរសជាប្តី មានឈ្មោះឌុច សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស។ សព្វថ្ងៃអ្នកទាំង២ រស់នៅបន្ទប់ជួលកើតហេតុខាងលើ ជាមួយគ្នា។

បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំង២ ចាប់ដៃគ្នាជាប្តីប្រពន្ធ តែមិនបានរៀបការតាមប្រពៃណី អស់រយៈពេល២ឆ្នាំមកហើយ។ ដំបូងពួកគាត់ស្រលាញ់គ្នាណាស់ និងបានរួមរស់ក្បែរគ្នារហូត តែអ្វីដែលពួកគាត់មិនសមដូចបំណងនោះ គឺមិនមានកូននឹងគេ។

ប្រភពបានបន្តថា លុះរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពួគគាត់តែងតែរកាំរកូសឈ្លោះគ្នាសឹងរាល់ថ្ងៃ ដោយប្រពន្ធរបស់គាត់តែងតែខឹង នៅពេលគាត់រាប់អានមិត្តភក្តិច្រើន និងមកផឹកស៊ីនៅផ្ទះស្ទើររាល់ថ្ងៃ ព្រោះប្រពន្ធរបស់គាត់មិនចូលចិត្ត និងតែងតែហាមប្រាមគាត់និច្ច។

ប្រភពបានបន្តឲ្យដឹងទៀតថា លុះមកដល់ល្ងាចកើតហេតុ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ គាត់បានបបួលមិត្តភក្តិមកផឹកស៊ីនៅក្នុងផ្ទះ ខណៈដែលប្រពន្ធក៏កំពុងនៅក្នុងផ្ទះផងដែរ បន្ទាប់ពីផឹកស៊ីរួច មិត្តភក្តិរបស់គាត់បានចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ ចំណែករូបគាត់បានចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញ ឃើញប្រពន្ធបានចងកជាប់នឹងចំរឹងបង្អួច។ ពេលឃើញដូចច្នោះ រូបគាត់យកជើងម៉ាមកដាក់ដើម្បីឡើងជួយប្រពន្ធ ប៉ុន្តែគាត់តែម្នាក់មិនអាចទម្លាក់បានមកនោះទេ ហើយគាត់បានព្យាយាមស្រែកហៅបងប្អូនជិតខាងឲ្យគេជួយ ប៉ុន្តែទ្វារត្រូវបានប្រពន្ធរបស់គាត់ចាក់សោជាប់ ទើបរូបគាត់បានវាយបំបែកកញ្ចក់ស្រែកឲ្យគេជួយ បណ្ដាលមុតជើងឈាមប្រឡាក់ពេញឥដ្ឋការ៉ូ ពេលនោះ អ្នកជិតខាងបានរត់ចូលមកជួយស្រាយខ្សែចេញ តែអកុសល ប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់យំស្តាយស្រណោះ មិនគួរណាប្រពន្ធគិតខ្លីយ៉ាងដូច្នេះផង។ ក្រោយកើតហេតុ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចមូលដ្ឋានចុះមកដល់បន្ទប់ផ្ទះកើតហេតុ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើត្រួតពិនិត្យ និងកោសល្យវិច័យ។ បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពស្ត្រីរងគ្រោះរួច សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន។ ចំណែកសាកស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES