ភ្នំពេញ ៖ អតីតតារាចម្រៀងល្បីឈ្មោះ និងជានាយទាហាន គ្រូបងហាត់ហ្វឹកហ្វឺនទ័ពពិសេស លោកទិត្យ វិច្ឆិកា បានលើកឡើងថា ក្នុងនាមជាកូនខ្មែរម្នាក់ លោកសុំផ្តាំទៅពូជចោរសៀម ថា ទោះបីថ្ងៃអនាគត មានការបើកច្រកព្រំដែនឡើងវិញក៏ដោយ ក៏រាល់ទំនិញគ្រប់ប្រភេទ នាំចូលស្រុករបស់ខ្មែរវិញ លោកខ្ពើមប្រើប្រាស់ អស់មួយជីវិត ។ លើសពីនេះ លោកថា បើសៀម (ថៃ) ចង់ចរចាជាមួយរដ្ឋាភិបាលកម្ពុជា សុំបើកច្រកព្រំដែនឡើងវិញ ត្រូវធ្វើតាមលក្ខខណ្ឌ ៥ចំណុច ដូចជា សងការខូចខាតសម្បត្តិវប្បធម៌របស់ខ្មែរវិញ ឲ្យគ្រប់ចំនួន ត្រូវសងជីវិតកងទ័ពខ្មែរ ដែលបានពលី សងដីផ្ទះសម្បែងពលរដ្ឋខ្មែរដែលខ្លួនបានប្លន់យក និងត្រូវដកទូកុងតឺន័រ លួសបន្លា លេណដ្ឋាន កងទ័ព ចេញពីទឹកដីខ្មែរ ។

លោក ទិត្យ វិច្ឆិកា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ថា “បើសៀម ចង់ចរចាជាមួយរដ្ឋាភិបាលកម្ពុជា បើកច្រកព្រំដែន ឬប្រកាច់មកចង់ដាក់ស្ថានទូតនៅប្រទេសខ្មែរវិញ ងាយស្រួលទេ ៖
១- សងការខូចខាតសម្បត្តិវប្បធម៌ របស់ខ្មែរ វិញឲ្យគ្រប់ចំនួន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យសង។
២- ត្រូវសងជីវិតកងទ័ពខ្មែរ ដែលបានពលីនៅក្នុងសង្គ្រាម ដែលពួកអាពូជចោរសៀមឯង មកឈ្លានពាន។
៣- លំនៅឋាន ដីស្រែ ភូមិ ស្រុក ដែលពួកអាពូជចោរសៀម ឯងបានប្លន់យកទៅ ជាពិសេស ត្រូវសងជីវិតប្រជាពលរដ្ឋខ្មែរប្រុសស្រី និងកុមារ មកវិញទាំងអស់។
៤- ត្រូវដកទូកុងតឺន័រ លួសបន្លា លេណដ្ឋាន និងកងទ័ពចោរ សូម្បីតែអាចម៍ទាហានពួកអាចោរសៀម ពួកហ្អែង ១ដុំ ក៏មិនត្រូវទុកដែរ ត្រូវកើបយកទៅស្រុកពួកហ្អែងវិញឲ្យអស់…។
៥- ទាំងថ្នាក់ដឹកនាំនិងពួកជនជាតិអ្ហែង ត្រូវព្យាយាមរៀននិយាយអ្វីឲ្យពិតប្រាកដនិងជាក់លាក់ផងទៅ កុំនៅតែសន្តានជាចោរប្រចាំប្រវត្តិសាស្ត្រពេក ទាន់នៅអាពូជចោរ!

ជាចុងក្រោយ ក្នុងនាមអញជាកូនខ្មែរម្នាក់ ចង់ផ្តាំទៅអាពូជចោរឯងថា ទោះបីថ្ងៃអនាគត មានការបើកច្រកព្រំដែនឡើងវិញក៏ដោយ រាល់ទំនិញគ្រប់ប្រភេទដែលពួកអាពូជចោរឯងនាំចូលស្រុករបស់ខ្មែរវិញ គឺអញខ្ពើមប្រើ ខ្ពើមច្រាស អស់១ជីវិត ។ កាន់តែសរសេរកាន់តែនឹកឃើញ កាន់តែខ្ពើម កាន់តែឈឺចាប់ខ្លាំងណាស់ ដែលពួកអ្ហែងបានឈ្លានពានមកលើទឹកដីរបស់ជនជាតិអញ ពួកអាពូជចោរ ។ ជាពិសេសទៅទៀត ពួកអាឈ្លើង មីឈ្លើងសង្គម ឈប់ទៅ អាបញ្ហាដែលលួចនាំទំនិញពួកអាពូជចោរ ចូលមកលក់ក្នុងស្រុក កុំឲ្យប្រជាជនខ្មែរ ដៀលថា ពួកអាក្បត់ មីក្បត់ជាតិខ្លួនឯង…” ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ទិត្យ វិច្ឆិកា ខាងលើនេះ បានធ្វើឡើង ស្របពេលដែលមានការភ្ញាក់ផ្អើលនឹងសារសំឡេងបែកធ្លាយរបស់នាយករដ្ឋមន្រ្តីថៃ អនុធិន ឆានវីរៈគុល អំពីការបង្ខំឲ្យបើកច្រកព្រំដែនជាមួយកម្ពុជា នៅដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ តាមបញ្ជារបស់អ្នកធំថៃ ដើម្បីស្តារសេដ្ឋកិច្ចថៃ ឡើងវិញ ។

នៅក្នុងសារសំឡេងដែលគេសង្ស័យជាសំឡេងរបស់នាយករដ្ឋមន្រ្តីថៃ អនុធិន ឆានវីរៈគុល ដែលបានបែក ធ្លាយ ចែករំលែកតគ្នាតាមបណ្ដាញសង្គម ចាប់ពីតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មក បានជជែកអំពីលទ្ធភាពនៃការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ ក្នុងពេលឆាប់ៗនេះ ដោយបុគ្គលដែលគេសង្ស័យថាជាលោកអនុធិន បានលើកឡើងថា បើមិនមានការបើកច្រកព្រំដែនទេ សេដ្ឋកិច្ចថៃ អាចនឹងជួបបញ្ហាធ្ងន់ ។
នៅក្នុងខ្លឹមសារសំឡេងនោះ បានបញ្ជាក់ផងដែរថា ទោះបីមានគម្រោងបើកក៏ដោយ ក៏ធ្វើឡើងតាមដំណាក់កាល ដោយដំបូង បើកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ខេត្តស្រះកែវ និងស៊ីសាកេត និងគោរពតាមបទប្បញ្ញត្តិដែលបានកំណត់ ដោយមិនមានការបើកគ្រប់ចំណែកនៅក្នុងពេលតែមួយនោះទេ ។ ពោលគឺរឿងនេះ ត្រូវធ្វើឡើងដោយភាពហ្មត់ចត់ និងស្ងប់ស្ងាត់បំផុត ព្រោះពលរដ្ឋថៃ និងពលរដ្ឋកម្ពុជា កំពុងតាមដានយ៉ាងខ្លាំងលើបញ្ហានេះ ។
សារសំឡេងបែកធ្លាយនោះ និយាយថា “តើឲ្យឆ្លើយយ៉ាងម៉េច បើគេសម្រេចបញ្ជាមកបែបហ្នឹង ក៏ត្រូវតែធ្វើតាម។ ច្រកព្រំដែនបើក ក៏ត្រូវរង់ចាំឲ្យរឿងនេះស្ងប់ស្ងាត់សិន ព្រោះប្រជាជន កំពុងតាមដាន។ ប៉ុន្តែបើឆ្លើយថាបើក អូខេ! ខ្ញុំបើក តែមិនមែនបើកគ្រប់ច្រកទាំងអស់ទេ សូមឲ្យអនុវត្តតាមកិច្ចព្រមព្រៀង ឬបទប្បញ្ញត្តិដែលបានកំណត់ទុក។ គេរំពឹងថា ច្រកព្រំដែន ត្រូវតែបើកឲ្យបាន នៅដើមខែមិថុនា មិនអ៊ីចឹងទេ សេដ្ឋកិច្ចរបស់យើង អាចនឹងដុនដាប“ ។

ក្រោយបានឮសារសំឡេងដូចខាងលើនេះ មហាជននិងអ្នកលេងបណ្ដាញសង្គមថៃ បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរង់ចាំការបកស្រាយពីរដ្ឋាភិបាលថៃ ។ ចំណែកមជ្ឈដ្ឋានតាមដានព្រឹត្តិការណ៍កម្ពុជា ក៏បានសម្ដែងការភ្ញាក់ផ្អើលផងដែរ និងបានលើកឡើងថា ភាគីកម្ពុជា ទាំងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនដែលចង់ឲ្យមានការបើកច្រកព្រំដែន ជាមួយថៃ នោះឡើយ ព្រោះក្នុងទស្សន:របស់ប្រជាជនជនកម្ពុជា គឺ “ការបើកច្រកព្រំដែនឡើងវិញជាមួយថៃ ដូចនាំឲ្យចោរចូលផ្ទះ» ។ ដូច្នេះមជ្ឈដ្ឋានទាំងនោះថា កម្ពុជា មិនចាំបាច់យល់ព្រមបើកច្រកព្រំដែនជាមួយសៀម ទេ ហើយត្រូវបន្តធ្វើពហិការលើទំនិញសៀម។ ប៉ុន្តែមជ្ឈដានទាំងនោះ ក៏បានដាក់លក្ខខណ្ឌដែរថា បើសៀម ចង់បើកច្រកព្រំដែនវិញ កម្ពុជា ត្រូវកំណត់លក្ខខណ្ឌឲ្យសៀម មួយចំនួន រួម មាន ត្រូវរក្សាបន្ទាត់ព្រំដែនដូចដើម មុនកើតសង្រ្កាមឈ្លានពានមកលើកម្ពុជា ត្រូវវាស់ផ្ទៀងផ្ទាត់ព្រំដែនឡើង វិញ តាមរយៈគណៈកម្មការព្រំដែនដែលមានស្រាប់ ត្រូវប្រគល់ប្រាសាទខ្មែរ ឲ្យខ្មែរវិញ ដោយសងរាល់ការខូចខាតប្រាសាទ បណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ចោរសៀម ជាដើម ៕ កុលបុត្រ