Saturday, November 15, 2025
Homeព័ត៌មានជាតិម៉ែឪចេញទៅរត់តាក់សុី ប្រុសឡើងលើផ្ទះ ចាប់កូនស្រីរំលោភ

ម៉ែឪចេញទៅរត់តាក់សុី ប្រុសឡើងលើផ្ទះ ចាប់កូនស្រីរំលោភ

កំពង់ចាម៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្តឹងប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ធវៈលើកូនស្រីរបស់ខ្លួន។ ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានទីលំនៅក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា យុវជនល្មោភកាម មានឈ្មោះ សុីច វាសនា អាយុ២០ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ដ អាយុ១៥ឆ្នាំ។ ពួកគេទាំង២ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ថា កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះមានឈ្មោះ លឹម សុីនឿន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្តឹងប្តឹងចោទប្រកាន់ឈ្មោះ សុីច វាសនា ពីបទលបឡើងលើផ្ទះ ហើយបានចាប់រំលោភកូនស្រីរបស់គាត់ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ម៉ោង១៩ ខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះបានចេញពីផ្ទះ ទៅរត់ឡានតាក់សុី ដោយទុកកូនស្រីនៅផ្ទះម្នាក់ឯង ដូចសព្វដង។ ពេលត្រឡប់មកដល់ផ្ទះវិញ កូនស្រីរបស់គាត់បានប្រាប់រឿងរ៉ាងដែលត្រូវជនល្មោភកាមចាប់រំលោភ ធ្វើឲ្យឪពុកម្តាយក្មេងស្រីរងគ្រោះខឹងសម្បាជាខ្លាំង បានដឹកដៃកូនស្រីទៅប្តឹងប៉ូលិស។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់យុវជនកល្មោភកាម មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES