Sunday, November 16, 2025
Homeព័ត៌មានជាតិជនជាតិបរទេស រងការចោទប្រកាន់រំលោភក្មេងស្រីខ្មែរ ២នាក់

ជនជាតិបរទេស រងការចោទប្រកាន់រំលោភក្មេងស្រីខ្មែរ ២នាក់

ខេត្តសៀមរាប៖ ជនបរទេសម្នាក់ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ចោទប្រកាន់បុរសរូបនេះចាប់រំលោភលើកូនស្រីរបស់គាត់២នាក់។

ជនសង្ស័យល្មោភកាម មានឈ្មោះ CLINE RUGH JAMES ភេទប្រុស កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៨០ ជនជាតិសហរដ្ឋអាមេរិក កាន់លិខិតឆ្លងដែន លេខ490634082។ ចំណែកក្មេងស្រីរងគ្រោះទាមង២នាក់ មានឈ្មោះ វ.ស.ភ ភេទស្រី អាយុ ១២ឆ្នាំ និងឈ្មោះ រ.ស.ភ ភេទស្រី អាយុ១៤ឆ្នាំ។

បើតាមការឲ្យដឹងពីម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជួបកូនស្រីរបសើគាត់នៅតំបន់ផាប់ស្ទ្រីត បន្ទាប់មក ជនសង្ស័យរូបនេះ បាននាំកូនស្រីរបស់កាត់ទៅកន្លែងដែលគេរស់នៅ ហើយបានឲ្យកូនស្រីរបស់គាត់លេងប្រដាប់ភេទរហូតចេញទឹកកាម រួចឲ្យលុយ១២០ដុល្លារ ចែកគ្នា២នាក់។ ទង្វើរបស់ជនសង្ស័យរូបនេះ បានធ្វើមកលើកូនស្រីរបស់គាត់ចំនួន៣ដងមកហើយ។

ម្តាយក្មេងស្រីរងគ្រោះបានបន្តថា ដោយសារទ្រាំនឹងទង្វើជនសង្ស័យរូបនេះមិនបាន ទើបនៅថ្ថៃទី១៨ ខែឧសភា ឆ្នាំ២០១៩ គាត់បានទៅដាក់ពាក្យបណ្តឹងនៅនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសសេររបាយការណ៍ជាលាយល័ក្ខអក្សរទៅលោកព្រះរាជអាជ្ញា ដើម្បីកោះហៅជនបរទេសមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបដិសេធថា គ្រាន់តែបានស្គាល់ក្មេងស្រីទាំង២ ន​ិងធ្លាប់ឲ្យលុយចាយតែប៉ុណ្ណោះ។

ក្រោយពីធ្វើការសាកសួរចប់ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប អនុញ្ញាត្តិឲ្យឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩៕

RELATED ARTICLES