ស្វាយរៀង៖ បុរសម្នាក់បានចេញទៅសុីការអ្នកភូមិ រហូតដល់ម៉ោង១០ជាងយប់ ក្រោយពីស្រវឹងចេញពីរោងការ ជាមួយនារីម្នាក់ ដោយពួគគេជិះម៉ូតូម្នាក់មួយ។ ពេលជិះដល់ពាក់កណ្តាលផ្លូវ ទំនងជាឃើញនារីរូបនោះមានសម្រស់ស្រស់ស្អាត ក៏កើតមានអារម្មណ៍ផ្លូវភេទ ស្រាប់តែបានកៀរម៉ូតូនារីរងគ្រោះដួល រួចធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច ហើយបានជិះម៉ូតូមកផ្ទះរបស់ខ្លួនវិញ។ លុះរឿងរ៉ាវនេះបានធ្លាយដឹងដល់ឪពុកម្តាយនារីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យបានតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យល្មោភកាមមានឈ្មោះ ជុត វណ្ណដេត អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះ មានអាយុ២០ឆ្នាំ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានចេញទៅសុីការអ្នកភូមិក្បារគ្នា ដោយពួកគេបានជិះម៉ូតូម្នាក់១គ្រឿង ពេលទៅដល់ជនសង្ស័យបានផឹកស៊ីរាំរែកយ៉ាងសប្បាយរីករាយ លុះដល់ម៉ោង១០យប់ ពួកគេបានចេញមកវិញ ហើយជិះបណ្តើរគ្នាមកដល់ពាក់កណ្តាលផ្លូវ ជាកន្លែងស្ងាត់ ទំនងជាជនសងសញ៧យឃើញនារីរងគ្រោះស្រស់ស្អាតខ្លាំងពេក ក៏កើតមានអារម្មណ៍ផ្លូវភេទ ស្រាប់តែបានជិះម៉ូតូមកកៀរម៉ូតូនារីរងគ្រោះ រួចបានធ្វើសកម្មភាពរំលោភសេពសន្ធវៈរហូតបានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូមកផ្ទះបាត់ ចំណែកនារីរងគ្រោះបានលើកម៉ូតូជិះមកផ្ទះដោយអារម្មណ៍ឈឺចាប់បំផុត ហើយនាងបានយករឿងរ៉ាវនេះប្រាប់ម្តាយឪពុក ក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស។
ក្រោយពីទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ខ្លួនជនសង្ស័យដល់ផ្ទះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភនារីរងគ្រោះនៅកណ្តាលផ្លូវប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕