Sunday, November 16, 2025
Homeព័ត៌មានជាតិទុកចិត្តខ្លាំងម្ល៉េះ ឃើញទេរូបអាក្រាតកាយរបស់នាង គេបង្ហោះជាសាធារណៈ

ទុកចិត្តខ្លាំងម្ល៉េះ ឃើញទេរូបអាក្រាតកាយរបស់នាង គេបង្ហោះជាសាធារណៈ

ខេត្តកណ្តាល ៖ បុរសម្នាក់បានទាក់ទងស្នេហាជាមួយនារីម្នាក់តាមហ្វេសប៊ុក រហូតដល់ណាត់ជួបមុខរួមរ័កគ្នា និងរួមរស់ដូចប្តីប្រពន្ធ ប៉ុន្តែអំឡុងពេលរួមរ័កម្តងៗ ខាងប្រុសបានលួចថតរូបភាព និងវីដេអូសកម្មភាពរួមរ័កគ្នាជាច្រើន ដោយមិនឱ្យនារីជាស្រីស្នេហ៍ដឹងនោះទេ។ លុះក្រោយមក ខាងស្រីដឹងថាប្រុសស្នេហ៍មានប្រពន្ធកូនរួចហើយ ក៏សុំផ្តាច់ទំនាក់ទំនងគ្នា បែរជាខាងប្រុសមិនព្រម នៅតែបន្តតាមទាក់ទង និងគំរាមបង្ហោះរូបអាក្រាតពេលរួមរ័កគ្នា ទីបំផុត ខាងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនប្រុសស្នេហ៍កំហូចយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យគំរាម បង្ហោះរូបអាក្រាតស្រីស្នេហ៍នេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន មានឈ្មោះមាស ចំរើន អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.វ.ណ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងខែកុម្ភៈ (មិនចាំថ្ងៃ) ឆ្នាំ២០១៩ ខណៈដែលនាងកំពុងបើកហ្វេសប៊ុកលេង ស្រាប់តែមានអាខោនហ្វេសប៊ុកឈ្មោះ “ទឹកហូរមិនហត់” បានអេដមកនាង ហើយម្ចាស់អាខោននោះ បានឆាតមកនិយាយគ្នាលេង បានប្រហែលជាមួយខែក្រោយមក ឈ្មោះមាស ចំរើន ម្ចាស់ហ្វេសប៊ុក “ទឹកហូរមិនហត់” ប្តូរឈ្មោះទៅដាក់ឈ្មោះ “ចំរើន ស៊ីណា” បានសុំស្រឡាញ់នាង ពេលនោះ នាងក៏បាននិយាយថា បើស្រឡាញ់មកជួបសិនមក ចាំស្រឡាញ់គ្នា។ បន្ទាប់មក នៅថ្ងៃមិនចាំ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង៥ល្ងាច ឈ្មោះមាស ចំរើន បានមកជួបនាងនៅចំណុចរង្វង់មូលតាខ្មៅ បន្ទាប់មក នាងក៏បានជូនឈ្មោះមាស ចំរើន ទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។ លុះព្រឹកឡើង នាងក៏បាននាំឈ្មោះមាស ចំរើន ទៅលេងបងប្រុសឈ្មោះវណ្ណី អាយុ៥៦ឆ្នាំ ដែលធ្វើការនៅសាលាស្រុកកោះធំ បានចំនួន៥ថ្ងៃ ហើយនាងក៏បានដេកនៅជាមួយឈ្មោះមាស ចំរើន ដូចប្តីប្រពន្ធតែម្តង ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះមាស ចំរើន តែងតែលួចថតរូបភាពអាសអាភាសនាង ពេលដែលនាងដេកលក់ ដោយនាងពុំបានដឹងខ្លួនឡើយ។

នារីរងគ្រោះ បន្តថា បន្ទាប់ពីជួបគ្នាបាន មួយរយៈក្រោយមក ទើបនាងបានដឹងថា តាមពិត ឈ្មោះមាស ចំរើន មានប្រពន្ធនិងកូនហើយ ពេលនោះ នាងក៏បានសុំផ្តាច់ទំនាក់ទំនងជាមួយគេ ប៉ុន្តែឈ្មោះមាស ចំរើន នៅតែតាមទំនាក់ទំនងជាមួយនាងរហូត និងថែមទាំងប្រើពាក្យសម្តីមកគំរាមកំហែង បង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះមាស ចំរើន បានលួចថត) ហើយបានឆាតទៅឱ្យហ្វ្រេននៅក្នុងហ្វេសប៊ុករបស់នាង និងផ្ញើរូបភាពទាំងនោះឱ្យពួកគេ មើលថែមទៀតផង។ ទង្វើរបស់ឈ្មោះមាស ចំរើន បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ រហូតដល់នាងទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនឈ្មោះមាស ចំរើន តែម្តង។

ចំណែកជនសង្ស័យឈ្មោះមាស ចំរើន បានឆ្លើយសារភាពថា នៅថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រើអាខោនហ្វេសប៊ុក ដែលមានឈ្មោះ “ទឹកហូរមិនហត់” ដោយដាក់ក្នុងប្រូហ្វាល់រូបពិត (ផ្ទាល់ខ្លួន) ហើយក៏មានការទំនាក់ទំនងគ្នាជាមួយនារីរងគ្រោះ រហូតដល់កាន់តែស្និទ្ធស្នាលខ្លាំងឡើង។ នៅវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ រូបគេក៏បានណាត់ជួបគ្នានៅរង្វង់មូលក្រុងតាខ្មៅ ពេលជួបគ្នារួច នារីរងគ្រោះក៏បាននាំរូបគេទៅផ្ទះសំណាក់ សុខា សម្បត្តិ ដេកបាន១យប់ ក្រោយមកទៀត រូបគេ និងនារីរងគ្រោះ បាននាំគ្នាទៅដេកនៅស្រុកកោះធំ បានចំនួន៥យប់ទៀត។ រហូតមកដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី រូបគេបានណាត់ជួបនារីរងគ្រោះនៅស្រុកកោះធំ ដេកជាមួយគ្នាបាន២យប់ ដល់ថ្ងៃទី០៩ ខែឆ្នាំដដែល វេលាម៉ោង១២រំលងអធ្រាត្រ នារីរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅស្រុកកោះធំ ស្រវឹងហើយ បានដេកអាក្រាតកាយ ទើបរូបគេឃើញបែបនេះ ក៏យកទូរស័ព្ទដៃថតកេរ្តិ៍ខ្មាសរបស់នាងទុកតែម្តង។

ជនសង្ស័យបានបន្តសារភាពថា ក្រោយពីថតរូបអាសអាភាសរួច នារីរងគ្រោះក៏បានផ្តាច់ការទាក់ទងស្នេហានឹងគ្នា ដោយសារតែរូបគេភូតកុហកថា លែងប្រពន្ធដាច់ស្រេចហើយ សុំរស់នៅជាមួយគ្នា ប៉ុន្តែនារីរងគ្រោះមិនព្រម។ ដោយមានចិត្តខឹងខ្លាំងពេក រូបគេក៏បានផ្ញើរូបកេរ្តិ៍ខ្មាសរបស់នារីរងគ្រោះ តាមឆាតឱ្យទៅអ្នកស្គាល់គ្នា ប្រហែលចំនួន៧នាក់ ដែលមានឈ្មោះគណនីហ្វេសប៊ុក ដូចជា ពូម៉ូតូឌុប, នឿន, Bong Heanh, ចង់បានប្តីណាស់, ចំរើន ស៊ីណា និងអាខោន២ទៀត មិនចាំឈ្មោះ។ ចំពោះការឆាតរូបអាក្រាតកាយ និងជាសំឡេងគំរាមកំហែង ទៅលើនារីរងគ្រោះ គឺរូបគេទទួលស្គាល់ថា ជាការពិតប្រាកដមែន។ ហើយមូលហេតុដែលរូបគេធ្វើបែបនេះ គឺដោយសារតែខឹងនឹងនារីរងគ្រោះដែលសុំបែក និងចង់ឱ្យនារីរងគ្រោះខ្មាសគេ រួចវិលមកទាក់ទងស្នេហ៍ជាមួយួរូបគេវិញ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES