Sunday, November 16, 2025
Homeព័ត៌មានជាតិមិនគួរណាគាត់ជួបរឿងនេះសោះ ម្នាក់ៗសោកស្តាយណាស់

មិនគួរណាគាត់ជួបរឿងនេះសោះ ម្នាក់ៗសោកស្តាយណាស់

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០១៩ លើផ្លូវ ប៉ូឡូវ៉ៃ ចំណុច ជិតផ្លូវបំបែកកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤។

ជនរងគ្រោះមានឈ្មោះវ៉ាន់ សារ៉ាវុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ ចំណែកម្ចាស់រថយន្តបង្ក ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១និងនាទីយប់ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ វ៉ាន់ សារ៉ាវុទ្ធា បានជិះម៉ូតូ១គ្រឿង ម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ បានបើកបរទិសដៅផ្ទុយគ្នាជាមួយនឹងរថយន្ត១គ្រឿង ម៉ាក VOLSWAGEN ពណ៌ស គ្មានស្លាកលេខដូវគ្នា ដែលបានបើកបរលឿន ពេលនោះក៏បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ចំណែកម្ចាស់រថយន្តបង្ក ក្រោយបង្កហេតុរួច បានបើកទ្វាររត់បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានចុះមកវាស់វែង ធ្វើកំណត់ហេតុ ហើយបានហៅរថយន្តមកស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍៏ផ្លូវគោកខេត្ត ដើម្បីស្រាវជ្រាវបន្ត។

ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES