ភ្នំពេញ៖ ប្តីប្រពន្ធ១គូ បានរៀបការជាមួយគ្នា៥ខែមកហើយ រស់នៅយ៉ាងមានសេចក្តីសុខ លុះមកដល់ថ្ងៃកើតហេតុ នារីជប្រពន្ធបានសុំលុយ១មុឺនរៀល ស្រាប់តែបុរសជាប្តីមិនព្រមឲ្យនោះទេ ក៏ផ្ទុះជម្លោះពាក្យសម្តីជាមួយគ្នា រហូតក្លាយជាអំពើហិង្សា ដោយបុរសជាប្តីច្របាច់កនារីជាប្រពន្ធ ពេលនោះស្រ្តីជាម្តាយក្មេកឃើញ ក៏យកកាំបិតបុ័ងតោ កាប់កូនប្រសាដួល ហើយស្ត្រីជាប្រពន្ធបានយកកាំបិតចុងស្រួចចាក់ចំក បណ្តាលឲ្យស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ ស្ត្រីជាម្តានិងកូនស្រី បាននាំគ្នាទៅរាយការណ៍ប្រាប់សមត្ថកិច្ច ក៏ត្រូវចាប់ខ្លួនតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ១៩ ផ្ទះលេខ១១២ ផ្លូវបេតុង ក្រុមទី៣ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរងគ្រោះមានឈ្មោះគីម យ៉ត ហៅសីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។ ចំណែកជនដៃដល់មានគ្នា២នាក់ ទី១. មានឈ្មោះ វ៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់កើតហេតុខាងលើ (ជាប្រពន្ធ) និងទី២. មានឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ ជាងកាត់ដេរ ទីលំនៅផ្ទះលេខ២៣ ផ្លូវលេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ជាម្តាយក្មេក)។ ជនដៃដល់ទាមង២ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បើតាមការៀបរាប់របស់ជនដៃដល់ជាប្រពន្ធ បានឲ្យដឹងថា នាងនិងជនរងគ្រោះ (ជាប្តី) បានរៀបការជាមួយគ្នានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ពោលគឺមកដល់ថ្ងៃនេះ មានរយៈពេល៥ខែមកហើយ។ លុះមកដល់ថ្ងៃកើតហេតុ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ប្តីរបស់នាងមានអាការៈមិនស្រួលខ្លួន ក៏បានប្រាប់នាងឲ្យហៅម្តាយបង្កើត ឈ្មោះ គង់ ធីតា ឲ្យមកជួយមើលថែ។

ជនបង្កជាប្រពន្ធ បានបន្តថា លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែឧសភា នាងក៏បានសុំលុយប្តី ចំនួន១មុឺនរៀល ពេលនោះប្តីរបស់នាងមិនបានយកលុយទេ ធ្វើឲ្យនាងកើតក្តីខឹងសម្បា ក៏មាត់ធំ មាត់តូច កើតជាទំនាស់សម្តី ស្រាប់តែប្តីរបស់នាងក្រោកមកចាប់ច្របាច់កនាង ហើយនាងបានស្រែកឲ្យម្តាយរបស់នាងជួយ។

ជនបង្កជាប្រពន្ធ បន្តថា ពេលឃើនាងត្រុវច្របាច់កបែបនេះ ម្តាយរបស់នាងបានស្ទុះទៅយកកាំបិតបុ័ងតោ កាប់ក្បាលប្តីរបស់នាង ២បុ័ងតោ ធ្វើឲ្យដួលគ្រឹប ហើយនាងបានអូសប្តីរបសើនាងដាក់លើគ្រែ រួចក៏បានយកកាំបិតចុងស្រួច ចាក់បន្ថែម២កូនកាំបិតទៀត បណ្តាលឲ្យប្តីរបស់នាងដេកស្លាប់ថ្លុកឈាម ។

ជនបង្កជាប្រពន្ធ បានបញ្ជាក់ថា ក្រោយពីចាក់ប្តីស្លាប់ និងនិងម្តាយបានចាក់សោបន្ទប់ នាំគ្នារត់ទៅសម្ងំនៅផ្ទះឯសង្កាត់ទន្លេបាសាក់ ហើយក៏បានយករឿងនេះប្រាប់ឪពុកគ្មានសល់ តែត្រូវឪពុករបស់នាងស្តីបន្ទោសយ៉ាងខ្លាំង។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល នាងនិងម្តាយក៏នាំគ្នាវិលចូលប៉ុស្តិ៍ប៉ូលិសសែនសុខ ដើម្បីសារភាពទង្វើដែលបានប្រព្រឹត្ត ពេលនោះប៉ូលិសដៃកដៃជនសង្ស័យទាំងពីរទៅមើលដល់បន្ទប់ ស្រាប់តែឃើះប្តីរបស់នាងស្លាប់ប្រាកដមែន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្ចើកោសល្យវិច័យសាកសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការកាប់និងចាក់ដោយកាំបិតចុងស្រួចប្រាកដមែន។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កាំបិតបុ័ងតោ១ មានប្រឡាក់ឈាម, បាវនីឡុង ចំនួន០២, ភួយ ចំនួន០២, ខ្សែភ្លើង ១ខ្សែ, ខ្សែជ័រ ចំនួន០៣ខ្សែ, អាវយឺត ០១ និងស្កុតរុំមុខ ពណ៌ដីឥដ្ឋ ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្តាយនិងកូន ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កទាំង២ និងត្ថុតាងទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានដឹក ទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី ៕



