ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលក្រុងសួង ចុះ ប្រតិបត្តិការឃាត់ខ្លួន បន្ទាប់ពីឆែករកឃើញមានគ្រឿងញៀនក្នុងខ្លួន។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវលាម៉ោង១៨និង០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេតុងតឺន័រ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១. មានឈ្មោះឆាយ វទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិជ្រៃបិទ មាសសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មុខរបរ មេការខារ៉ាអូខេ។ ចំណែកឈ្មោះ អៃ ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានពិនិត្យទឹកនោម ឃើញមានសារធាតុញៀន។

ប្រតិបត្តិការបង្ក្រាបនោះដែរ
សមត្ថកិច្ចបានដកហូតវត្ថុតាង មានដូជា ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន
ចំនួន០៦កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់
ត្រូវបានបញ្ជូនទៅអធិការដ្ធាននរបាលក្រុងសួង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ
ចាត់ការតាមនិតិវិធី៕