ភ្នំពេញៈ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ដែលជាជនបរទេសចំនួន២២នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានការរៀបចំជាក្រុម មានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា។

ក្នុងចំណោមជនត្រូវចោទ ទាំង២២នាក់ ក្នុងនោះមានជនជាតិចិន ចំនួន២០នាក់ រុស្សី ២នាក់ (ស្រី១នាក់) រួមមាន ៖ ទី១-ឈ្មោះ ZHUO MENGQIU ភេទប្រុស ជនជាតិចិន។ ទី២-ឈ្មោះ SHEN ZHE ភេទប្រុស ជន ជាតិចិន។ ទី៣-ឈ្មោះ ZHOU GAO YANG ភេទប្រុស ជនជាតិចិន។ ទី៤-ឈ្មោះ TU XIPING ភេទប្រុស ជនជាតិចិន។ ទី៥-ឈ្មោះ ZHAO BO YU ភេទប្រុស ជនជាតិចិន។ ទី៦-ឈ្មោះ HU XIANG ភេទប្រុស ជន ជាតិចិន។ ទី៧-ឈ្មោះ WEN JUNWEI ភេទប្រុស ជនជាតិចិន។ ទី៨-ឈ្មោះ YU FENG ភេទប្រុស ជនជាតិចិន។ ទី៩-ឈ្មោះ LI PENG ភេទប្រុស ជនជាតិចិន។ ទី១០-ឈ្មោះ JIANG SICHENG ភេទប្រុស ជនជាតិចិន។ ទី១១-ឈ្មោះ ZHUO HENG ភេទប្រុស ជនជាតិចិន។ ទី១២-ឈ្មោះ KE WANG ភេទប្រុស ជនជាតិចិន។ ទី១៣-ឈ្មោះ ZHANG YONG ភេទប្រុស ជនជាតិចិន។ ទី១៤-ឈ្មោះ LIAO XUBING ភេទប្រុស ជនជាតិចិន។ ទី១៥-ឈ្មោះ LU JING ភេទប្រុស ជនជាតិចិន។ ទី១៦-ឈ្មោះ HU WENWEI ភេទប្រុស ជនជាតិចិន។ ទី១៧-ឈ្មោះ ZENG WU ភេទប្រុស ជនជាតិចិន។ ទី១៨-ឈ្មោះ MA WEI ភេទប្រុស ជនជាតិចិន។ ទី១៩-ឈ្មោះ WANG CHUAN QI ភេទប្រុស ជនជាតិចិន។ ទី២០-ឈ្មោះ LU YA CHENG ភេទប្រុស ជនជាតិចិន (ចោទពីបទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)។ ទី២១-ឈ្មោះ SHAMIL GUSEAV ភេទប្រុស ជនជាតិរុស្ស៉ី និងទី២២-ឈ្មោះ BALABANOVA ANZHELIKA ភេទស្រី ជនជាតិរុស្ស៉ី ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ រៀបចំឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការ ល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកា ចំនួន២២ផ្សេងគ្នា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ទាំង២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួន តាមការកំណត់របស់តុលាការ ពោលគឺជនត្រូវចោទ ចំនួន២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនា គាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន១នាក់ (ស្រី) ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័ត កាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមាន ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២-បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣-បទជ្រើសរើសឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤-បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញា ណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបាន កំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុត រហូតដល់ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១០០០លានរៀល ថែម ទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕