Sunday, November 16, 2025
Homeព័ត៌មានជាតិសួរថាឈឺចាប់ទេ??? ចូលដណ្តឹងសង្សារគេហើយ ឆាតមកឌឺទៀត ចុងក្រោយ១ដាវប៊ិះស្លាប់

សួរថាឈឺចាប់ទេ??? ចូលដណ្តឹងសង្សារគេហើយ ឆាតមកឌឺទៀត ចុងក្រោយ១ដាវប៊ិះស្លាប់

ខេត្តកោះកុង ៖ យុវជនម្នាក់ បានទាញដាវជិះម៉ូតូដេញតាមកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែខឹងនឹងយុវជនរងគ្រោះចូលស្តីដណ្តឹងយកសង្សារបស់ខ្លួន ទីបំផុត អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកន្លែងលក់ដូរ១កន្លែង ក្បែរសួនសត្វ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ជនសង្ស័យមានឈ្មោះសើន ឌាវ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ចំណែកជនរងគ្រោះមានឈ្មោះសុខា រស្មី អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (រងរបួសធ្ងន់)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងតាមផ្លូវ មកលេងក្បែរសួនសត្វ ពេលនោះក៏ឃើញជនសង្ស័យជិះម៉ូតូតាមមកពីក្រោយ រួចទាញដាវកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម។ ចំណែកជនសង្ស័យក្រោយពីបង្កហេតុរួច ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញបានបើកការ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសើន ឌាវ បានឆ្លើយសារភាពថា ដើមឡើយរូបគេ មានសង្សារម្នាក់ តែក្រោយមក ជនរងគ្រោះបានតាមស្រលាញ់សង្សាររបស់ខ្លួនដែរ និងថែមទាំងបានចូលស្តីដណ្តឹងសង្សាររបស់ខ្លួនបាត់ទៀត ធ្វើឱ្យរូបគេឈឺចាប់យ៉ាងខ្លាំង ហើយថែមទាំងបានឆាតតាមហ្វេសប៊ុក មកឌឺដងឱ្យរូបគេថែមទៀត ទើបធ្វើរូបគេកើតមានគំនុំក្នុងចិត្ត ដ្ញេកាប់ស្លាប់បែបនេះតែម្តងទៅ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

RELATED ARTICLES