Sunday, November 16, 2025
Homeព័ត៌មានជាតិជនសង្ស័យរំលោភសម្លាប់ក្មេងប្រុសស្រីនៅខេត្តព្រះសីហនុ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ

ជនសង្ស័យរំលោភសម្លាប់ក្មេងប្រុសស្រីនៅខេត្តព្រះសីហនុ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ

ខេត្តព្រះសីហនុ៖ ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅវេលាព្រឹកនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពរំលោភសម្លាប់កូនប្រុសស្រី២នាក់បានហើយ ខណៈដែលជននេះកំពុងរត់គេចខ្លួន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ គឺជាឃាតករសម្លាប់ក្មេងប្រុសសី្រ២នាក់ ហើយសមត្ថកិច្ចបានប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឬអ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរ។

គួរបញ្ជាក់ថា ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាបង ពេលនោះប្អូនប្រុសបានឃើញសកម្មភាព ទំនងជាជនសង្ស័យខ្លាចក្មេងប្រុសរងគ្រោះយករឿងនេះប្រាប់ម្តាយឪពុក ក៏បានសម្លាប់ចោលតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនក្មេងស្រីរងគ្រោះជាបងទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏បានស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកើតហេតុ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

ក្មេងប្រុសស្រីទាំង២នាក់បងប្អូន មានឈ្មោះផ.ស.ល ភេទ​ប្រុស អាយុ​២​ឆ្នាំកន្លះ បាន​ស្លាប់នៅផ្ទះ​កើតហេតុ និង​ឈ្មោះ ផ.ស.ល ភេទ​ស្រី អាយុ​១០​ឆ្នាំ។

សមត្ថកិច្ច​ជំនាញ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង២៣និង​៤០​នាទី​យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ហើយ​នៅតាម​ផ្លូវ ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក គឺ​ស្លាប់​នៅលើ​រថយន្ត​សង្គ្រោះរបស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែល​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​៕

RELATED ARTICLES