ខេត្តព្រះសីហនុ៖ បន្ទាប់ពីក្រុមការងារ CPU (Child Protection Unit) ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បានធ្វើការចុះស្រាវជ្រាវនិងសុើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មលើក្មេងសប្រុសស្រី២នាក់ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នោះ ក្រុមអ្នកជំនាញដែលមានបទពិសោធន៍ច្រើននោះ មានក្តីរន្ធត់ រកពាក្យអ្វីនិយាយមិនបាន។

នៅក្នុងទំព័រហ្វេសប៊ុករបស់ CPU បានរៀបរាប់ថា “ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩”។

នៅក្នុងទំព័រហ្វេសប៊ុកដែលនោះ បានបន្តថា “ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពក្មេងរងគ្រោះដែលប្រឡាក់ដោយឈាម ត្រូវបានគេរកឃើញនៅទីលំនៅរបស់ពួកគេ នៅម៉ោង៣និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់ពួកគេបានចេញទៅធ្វើការ។ ក្មេងស្រីរងគ្រោះនៅមានជិវិតនៅឡើយ ពេលដែលរកឃើញ ប៉ុន្តែត្រូវការសង្គ្រោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីអោយ CPU រៀបចំការផ្លាស់ផ្តូរមកព្យាបាលនៅភ្នំពេញ។ ដោយសារមុខរបួសធ្ងន់ពេក ក្មេងស្រីរងគ្រោះបានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ”។

“ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះធ្វើអោយសូម្បីតែអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។”

គ្រប់ធនធានដែលយើងមានកំពង់ធ្វើការប្រើប្រាស់ដើម្បីរកអតសញ្ញាណរបស់ជនល្មើស។ យើងនិងធ្វើគ្រប់យ៉ាងដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

ជាចុងក្រោយ នៅក្នុងទំព័រហ្វេសប៊ុក CPU នេះ បានបញ្ជាក់ថា “យើងមិនអាចយល់ពីកម្រឹតនៃអំពើហឹង្សាដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សោមអោយអ្នកទាំងពីរទៅអោយបានស្ងប់ ដោយដឹងថាសមាជិករបស់កម្លាំងការងារនឹងមិនសម្រាឡើយកទាល់តែយើងបានធ្វើការចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើស”៕