Sunday, November 16, 2025
Homeព័ត៌មានជាតិបន្លំ ឬ ច្រឡំ លោកប៉ូលិស??? ម៉េចបានធ្វើចឹង ខ្មាសគេពេញផ្ទៃប្រទេស

បន្លំ ឬ ច្រឡំ លោកប៉ូលិស??? ម៉េចបានធ្វើចឹង ខ្មាសគេពេញផ្ទៃប្រទេស

ភ្នំពេញ ៖ បុរសម្នាក់ដែលជាមន្ត្រីនគរបាលពាក់ឯកសណ្ឋានត្រឹមត្រូវម្នាក់ បានបន្លំចូលលួចទូរស័ព្ទ Ipad ក្នុងហាងមួយកន្លែង ហើយរូបភាពវីដេអូននោះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុក ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទីបំផុត មន្ត្រីនគរបាលរូបនោះព្រមចូលខ្លួនសារភាពនិងទទួលកំហុសហើយ។

លោកសុខ ហេង ​អធិការ​នគរបាល​ខណ្ឌទួលគោក បានប្រាប់អ្នកសារភ័ត៌មានថា នារសៀល​ថ្ងៃទី៣០ ខែឧសភា មន្ត្រីនគរបាលដែល​​មានចេតនា​​​បន្លំ​យក Ipad មួយ​​គ្រឿង​​នោះ បានចូលខ្លួនមកសារភាព​ និងទទួលកំហុសហើយ។

​​លោកអធិការ បញ្ជាក់ទៀតថា បន្ទាប់ពី​ធ្វើការស្រាវ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញ​​មន្ដ្រីនគរបាល​រូបនោះ ហើយ​គាត់​​យល់ព្រមចូលមកសារភាពពីកំហុស និងព្រម​ប្រគល់អាយផេតទៅ​​ម្ចាស់ហាងវិញហើយ។

យ៉ាងណា សមត្ថកិច្ចមិន​បានបង្ហាញ​អត្តសញ្ញាណ​​មន្ត្រី​នគរបាល​រូបនោះ​ទេ ហើយក៏មិនបានបញ្ជាក់ថា នៅអង្គភាពណាមួយដែរ។

គួរបញ្ជាក់ថា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​​ នៅថ្ងៃនេះ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពមន្ត្រីនគរបាលម្នាក់ បានដើចូលក្នុងហាងមួយកន្លែង រួចបានបន្លំលួចយក Ipad ដែលគេបានដាក់លើទូកញ្ចក់ រួចដើរចេញទៅបាត់។ បន្ទាប់មក វីដេអូនេះត្រូវបាន​​អ្នក​និយមលេង​ហ្វេស​ប៊ុក​ស៊ែរ​តៗគ្នា ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

RELATED ARTICLES