ភ្នំពេញ ៖ មន្ត្រីប៉ូលិសដែលបានចូលបន្លំលួចយកទូរស័ព្ទ Ipad ពីក្នុងហាងមួយកន្លែងនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ក្រោយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ

មន្ត្រីប៉ូលិសដែលសង្ស័យបន្លំយកទូរស័ព្ទគេនោះ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានតួនាទីជាអនុសេនីយ៍ឯក នាយកដ្ឋានព្រំដែនទឹក។

គួរបញ្ជាក់ថា បុរសម្នាក់ដែលជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានបន្លំចូលលួចទូរស័ព្ទ Ipad ក្នុងហាងមួយកន្លែង ហើយរូបភាពវីដេអូននោះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុក ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទីបំផុត មន្ត្រីនគរបាលរូបនោះព្រមចូលខ្លួនសារភាពនិងទទួលកំហុសហើយ។

លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អ្នកសារភ័ត៌មានថា នារសៀលថ្ងៃទី៣០ ខែឧសភា មន្ត្រីនគរបាលដែលមានចេតនាបន្លំយក Ipad មួយគ្រឿងនោះ បានចូលខ្លួនមកសារភាព និងទទួលកំហុសហើយ។

លោកអធិការ បញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានរកឃើញមន្ដ្រីនគរបាលរូបនោះ ហើយគាត់យល់ព្រមចូលមកសារភាពពីកំហុស និងព្រមប្រគល់អាយផេតទៅម្ចាស់ហាងវិញហើយ។

យ៉ាងណា សមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណមន្ត្រីនគរបាលរូបនោះទេ ហើយក៏មិនបានបញ្ជាក់ថា នៅអង្គភាពណាមួយដែរ។
នៅថ្ងៃទី៣០ ខែឧសភា នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពមន្ត្រីនគរបាលម្នាក់ បានដើចូលក្នុងហាងមួយកន្លែង រួចបានបន្លំលួចយក Ipad ដែលគេបានដាក់លើទូកញ្ចក់ រួចដើរចេញទៅបាត់។ បន្ទាប់មក វីដេអូនេះត្រូវបានអ្នកនិយមលេងហ្វេសប៊ុកស៊ែរតៗគ្នា ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។