Sunday, November 16, 2025
Homeព័ត៌មានជាតិលោកតាចំណាស់ប្រឹងខ្លាំងពេក ដល់គាំងបេះដូងស្លាប់ ស្រីស្នេហ៍យំឱបសព

លោកតាចំណាស់ប្រឹងខ្លាំងពេក ដល់គាំងបេះដូងស្លាប់ ស្រីស្នេហ៍យំឱបសព

ភ្នំពេញ៖ លោកតាវ័យចំណាស់ម្នាក់បានស្កាត់មកមើលថែទាំស្រីស្នេហ៍ដែលកំពុងមិនស្រួលខ្លួន ស្រាប់តែត្រូវរ៉ូវគ្នា រួមរ័ក ពេលកំពុងតែប្រតិបត្តិការនោះ លោកតាត្រេកត្រអាលខ្លាំងពេក និងមានវ័យកាន់តែចាស់ទៅហើយ បានស្លាប់លើបង្គង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុ លន់ អាយុ៧១ឆ្នាំ មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជាមេម៉ាយកូនប្រុសម្នាក់ អាយុ៧ឆ្នាំ។

តាមប្រភពពីស្ត្រីដែលត្រូវជាប្អូនស្រីបង្កើតស្រីស្នេហ៍លោកតារងគ្រោះ បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួនបានស្គាល់និងស្រឡាញ់គ្នា តាំងពីអំឡុងខែកុម្ភ: ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺមានរយ:ពេលជាង៣ខែមកហើយ។ កន្លងមក លោកតារងគ្រោះគ្រាន់តែមកលេងមួយភ្លែត ក៏ទៅវិញបាត់ លុះនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បងស្រីរបស់នាងឈឺមិនស្រួលខ្លួន បានទៅដាក់សេរ៉ូមនៅផ្ទះពេទ្យ ម្តុំផ្សារព្រៃទា។

នាងបានបន្តថា ពេលដឹងដំណឹងថា បងស្រីរបស់នាងឈឺ លោកតាក៏បានប្រញាប់មកមើលផងដែរ ដោយជួយខ្នះខ្នែងបីបមបងស្រីរបស់ខ្លួនជានិច្ច។ រហូតដល់ល្ងាចថ្ងៃខែដដែល លោកតាមិនបានវិលទៅវិញទេ ដោយសុំដេកនៅក្នុងបន្ទប់ជួរបស់នាង ដើម្បីបានមើលថែបបងស្រីរបស់ខ្លួនទៀត ដោយក្នុងបន្ទប់ដេកគ្នា៣នាក់។

នាងបានបន្តទៀតថា លុះនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នាងបានចេញទៅធ្វើការរោងចក្របាត់ទៅ ខណៈដែលបងស្រីរបស់នាងនៅតែមិនសូវស្រួលខ្លួន មិនអាចទៅធ្វើការបានដែរ ពោលគឺក្នុងបន្ទប់មានតែបងស្រីនាង ណិងលោកតារងគ្រោះប៉ុណ្ណោះ។ រហូតមកដល់វេលាម៉ោង៦និង៥០នាទីល្ងាច បងស្រីនាងបានទូរស័ព្ទប្រាប់នាងថា លោកតារងគ្រោះបានគាំងបេះដូងសន្លប់ ទើបនាងត្រឡប់មកផ្ទះវិញ រកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ ប៉ុន្តែលោកតារងគ្រោះស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើល ។

ដោយឡែក ស្រីស្នេហ៍លោកតារងគ្រោះ មានឈ្មោះឆុំ សុផល បានឲ្យដឹងទាំងអារម្មណ៍អៀនផង ភ័យផងថា លោកតាញាប់ញ័រខ្លាំងពេក រហូតទន់ដៃជើង គាំងបេះដូងស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច មេភូមិ និងប្រជាពលរដ្ឋ បានស្វះស្វែងរកកូនចៅលោកតារងគ្រោះ ដោយជួបកូនប្រុសម្នាក់ឈ្មោះលន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣។ ពេលមកដលឮឃើញឪពុកស្លាប់បែបនេះ កូនប្រុសលោកតាបានប្រាប់ថា ឪពុករបស់លោកចូលចិត្តដើរបែបនេះ លោកមិនប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែលោកស្នើសុំសមត្ថកិច្ចធ្វើ លិខិតមរណ:ភាព ដើម្បីដឹកសពទៅធ្វើបុណ្យនៅវត្តពោធិ៍ចិនតុង។

បើតាមសមត្ថកិច្ចជំនាះដែឡបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសាកសពលោកតារងគ្រោះ បានសន្និដ្ឋានថា លោកតាពិតជាស្លាប់ដោយសារគាំងបេះដូង ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធនឹងរឿងឃាតកម្មនោះទេ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពលោកតារងគ្រោះជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES