Sunday, November 16, 2025
Homeព័ត៌មានជាតិសង្ឃកំហូច ឃើញម្តាយឪពុកក្មេងស្រីរងគ្រោះមិននៅផ្ទះ ចាប់រំលោភសម្រេច២ដង

សង្ឃកំហូច ឃើញម្តាយឪពុកក្មេងស្រីរងគ្រោះមិននៅផ្ទះ ចាប់រំលោភសម្រេច២ដង

ខេត្តបន្ទាយមានជ័យ៖ សង្ឃមួយអង្គត្រូវបានចាប់ផ្សឹក បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះបានចោទប្រកាន់សង្ឃកំហូចនោះ ចាប់រំលោភកូនស្រីរបស់ខ្លួនបានសម្រេច២ដង ។

សង្ឃកំហូចមួយអង្គដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះនុត តាំងអឿន អាយុ ៦១ឆ្នាំ ជាព្រះសង្ឃគង់នៅវត្តសុធីរាម និមិត្ត ហៅវត្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ វ.ល.ស អាយុ១២ឆ្នាំ កំពុងសិក្សាថ្នាក់ទី៥ រស់នៅជាមួយឪពុកម្តាយក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមកុមារីរងគ្រោះ បានប្រាប់ថា នៅថ្ងៃទី២៨ ខែឧសភា កន្លងទៅ ព្រះសង្ឃនុត តាំងអឿន ធ្លាប់បានលួងលោមនាងចាប់រំលោភរហូតបានសម្រេច២ដង។ នាងថែមទាំងហ៊ានឲ្យពេទ្យជំនាញពិនិត្យទៀតផង។

ចំណែកម្តាយកុមារីរងគ្រោះ បានប្រាប់ថា ក្រុមគ្រួសារគាត់ និងជនសង្ស័យ ឈ្មោះនុត តាំងអឿន បានស្គាល់គ្នាជាយូរមកហើយ តាំងពីលោកគង់នៅវត្តក្នុងភូមិម៉្លេះ ហើយជនសង្ស័យរូបនេះ កាលនៅជាសង្ឃតែងតែនិមន្តមកលេងផ្ទះលោកស្រីជាញឹកញាប់ផងដែរ។ លុះនៅថ្ងៃកើតហេតុ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នោះ រូបគាត់និងប្តីបានចេញទៅរកស៊ី ដោយទុកកូនស្រីនៅផ្ទ ពេលនោះជនសង្ស័យបានមកផ្ទះលោកស្រី លុះឃើញឱកាសស្ងាត់ល្អ ក៏បានលួងលោមកូនស្រីគាត់រំលោភបានសម្រេច។ ពេលនោះក្មួយស្រីរបស់គាត់ (បងប្អូនជីដូនមួយក្មេងស្រីរងគ្រោះ) បានឃើញហេតុការណ៍នោះ។ លុះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩  ពួកគាត់ពួកគាត់មកផ្ទះវិញ ក្មួយស្រីរបស់គាត់បានប្រាប់រឿងរ៉ាវនេះឲ្យគាត់ដឹងទាំងអស់ ហើយពួកគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសទាំងយប់។

លោកស្រីបន្តថា ក្រោយរឿងនេះបែកបែកធ្លាយ ជនសង្ស័យព្យាយាមអង្វរ ដោយសន្យាថា នឹងបង់សងជំងឺចិត្តដីស្រែ១០រ៉ៃ និងប្រាក់៥ម៉ឺនបាត (ប្រាក់ថៃ) តាមដំណាក់កាល ទើបលោកស្រីសម្រេចដកពាក្យបណ្តឹងចេញតែម្តង។

យ៉ាងណា ព្រះសង្ឃកំហូចរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ ក្រោយសាកសួរចប់ ព្រះគ្រូអនុគុណក្រុងប៉ោយប៉ែត បានធ្វើពិធីចាប់ផ្សឹកតែម្តង៕

RELATED ARTICLES