ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ជាផ្សារទំនើបទី2 របស់ក្រុមហ៊ុនអ៊ីអនម៉ល ខូអិលធីឌី សូមស្វាគមន៍ និងអបអរសាទរពិធីគម្រប់ខួប1ឆ្នាំ នៃការបើកដំណើរការរបស់ផ្សារទំនើបទី2 ក្នុងព្រះរាជាណាចក្រកម្ពុជា នៅចុងខែឧសភា នេះហើយ។

1ឆ្នាំកន្លងមកនេះ ផ្សារទំនើបយើងខ្ញុំនេះបានមើលឃើញពីកំណើនដ៏ល្អ ចំពោះប្រតិបត្តិការណ៍ដែលយើងបានបង្កើត ដើម្បីទទួលបានអតិថិជនជាង13លាននាក់។ ហើយនេះក៏ជាឱកាសពិសេស ដែល “Food Republic” នឹងប្រារព្ធពិធីបើកសម្ពោធហាងដំបូងរបស់ខ្លួន នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបរបស់យើងផងដែរ។

នៅឆ្នាំ 2005 ជាមួយហាងលក់បោះដុំដំបូងបង្អស់នៅក្នុងប្រទេសសិង្ហបុរី “Food Republic” បានប្តេជ្ញាចិត្តផ្តល់ជូននូវអាហារតាមចិញ្ចើមផ្លូវ (ថ្នល់) ក្នុងប្រទេសសិង្ហបុរី ជាមួយនឹងតម្លៃសមរម្យ និងនូវរសជាតិឆ្ងាញ់ពិតប្រាកដ ដែលបូករួមជាមួយនឹងគំនិតរចនាផ្ទះបាយលក្ខណេៈបើកចំហផងនោះ វាបានប្រមូលផ្តុំនូវតូបលក់ម្ហូបអាហារជាច្រើន។

នេះគឺជាគំរូអាជីវកម្មដ៏ល្អរបស់យើង ដែលបង្កើតនូវភាពពេញនិយមផ្នែកអាហារដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ សព្វថ្ងៃនេះ “Food Republic” មានចំនួន55កន្លែង នៅក្នុង7ប្រទេស ទូទាំងពិភពលោក ហើយនេះគឺជាកន្លែងលក់ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

លំនាំហាងរបស់យើង គឺស្រដៀងទៅនឹងហាងកាហ្វេ និងភោជនីយដ្ឋានបារាំង ដែលហាក់ដូចជាអ្នកកំពុងដើរនៅតាមផ្លូវនៅប៉ារីស ឬក៏ហាងនៅតាមផ្លូវនៃប្រទេសអឺរ៉ុប ដែលមានរចនាម៉ូដថ្មីបំផុត។ រីឯនៅតាមផ្លូវច្រកចូលរបស់ហាង ក៏ស្រដៀងបែបហាងបារាំង ដែលមានស្តង់លក់ម្ហូបអាហារ ចំនួន13ហាង បញ្ជរភេសជ្ជៈ1 និងហាងតូចៗចំនួន6ហាងទៀត ដែលអាចបំពេញតាមតម្រូវការបែបលក្ខណៈជាម្ហូបខ្មែរ ថៃ និងចិន ហើយព្រមទាំងអ្វីៗជាច្រើនទៀត ដែលបានបង្កើតឡើងយ៉ាងពិសេស សម្រាប់អាហារដ្ឋាននេះ។

ក្រៅពីនេះ យើងមានប័ណ្ណទទួលទានអាហារនៅឯបញ្ជរមុខច្រកចូលហាង ដែលតម្រូវឲ្យអតិថិជនអាចទិញ និងគិតប្រាក់តាមរយៈប័ណ្ណអាហារនេះ ដូច្នេះគ្រប់អតិថិជនទាំងអស់មិនចាំបាច់ចំណាយជាសាច់ប្រាក់កំឡុងពេលទិញម្ហូបអាហារឡើយ។ វាត្រូវបានធ្វើឱ្យដំណើរការពីការបញ្ជាទិញមានភាពកាន់តែងាយស្រួលឡើង។

លើសពីនេះទៀត រាល់កន្លែងលក់អាហាររបស់យើងត្រូវបានផ្គត់ផ្គង់ និងគ្រប់គ្រងដោយបរិក្ខារទំនើប និងការការពារត្រឹមត្រូវគ្រប់ទីកន្លែង ដើម្បីផ្តល់ការបរិភោគអាហារក្នុងបរិយាកាសប្រកបដោយផាសុខភាព និងមានសុវត្ថិភាព។ ឧទាហរណ៏ ផ្ទះបាយទាំងអស់ត្រូវបានត្រួតពិនិត្យ និងបញ្ជាពីទីស្នាក់ការកណ្តាលនៃផ្សារទំនើប៕


