Sunday, November 16, 2025
Homeព័ត៌មានជាតិចេះធ្វើចឹងទៅកើត!!! ចេញទៅញាំបាយ ប្រុសតាមពីក្រោយ... នាងស្រែកផ្អើល

ចេះធ្វើចឹងទៅកើត!!! ចេញទៅញាំបាយ ប្រុសតាមពីក្រោយ… នាងស្រែកផ្អើល

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាក្នុងអំពើចោរកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបាន បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។

ប្រភពពីសមត្ថកិច្ចនគរបាលឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននេះ ឈ្មោះលី រ៉ូហ្សា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំក្រុម១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះប្រុស ស្រីនិន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។ សម្ភារៈដកហូត រួមមាន ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពាក់ស្លាកលេខភ្នំពេញ 1Z-3125 ពណ៌ខ្មៅ និងទូរស័ព្ទ១គ្រឿង ម៉ាកទ្រូ ពណ៌ក្រហម បានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចេញពីធ្វើការនៅសិប្បកម្មឡឥដ្ឋ ទៅហូបបាយ បន្ទាប់មកក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះក៏បានស្រែកឱ្យគេជួយ សំណាងល្អបានជួបកម្លាំងសមត្ថកិច្ចដែលឈរគោលដៅចេញអន្តរាគមន៍ ក៏ឃាត់ជនសង្ស័យបានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

RELATED ARTICLES