Sunday, November 16, 2025
Homeព័ត៌មានជាតិប្រុសស្ទាវបង្ខំក្មេងស្រីបៀមប្រដាប់ភេទ រំលោភក្នុងគុម្ពោតព្រៃ ខណៈម្តាយកំពុង...

ប្រុសស្ទាវបង្ខំក្មេងស្រីបៀមប្រដាប់ភេទ រំលោភក្នុងគុម្ពោតព្រៃ ខណៈម្តាយកំពុង…

ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ ត្រូវម្តាយនាំទៅចូលរួមពិធីចេញខែកូនអ្នកផ្ទះជួលក្បែរគ្នា ស្រាប់តែពេលម្តាយភ្លេចខ្លួនបន្តិច ក៏បាត់កូនស្រី រកមិនឃើញសោះ លុះបន្តិចក្រោយមក ក៏ឃើញកូនស្រីយំរត់មករកម្តាយ រួចប្រាប់ថា នាងត្រូវយុវជនម្នាក់នាំចូលព្រៃ ស្រាតខោឱ្យនាងបៀមប្រដាប់ភេទរបស់គេ រួចចាប់រំលោភនាង ធ្វើឱ្យនាងឈឺចុកចាប់ខ្លាំងណាស់ ទើបកើតមានការផ្អើលឆោឡោឡើង ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះចេង ណុប អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ប.ន.ត ទើបនឹងអាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបាននាំកូនស្រី (ក្មេងស្រីរងគ្រោះ) ដែលទើបនឹងមានអាយុ៥ឆ្នាំ ទៅចូលរួមកម្មវិធីចេញខែកូន (ខួបកំណើតកូន) របស់បងប្រុស ដែលមានផ្ទះជាប់របងគ្នា ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ លុះពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់កូនស្រីរងគ្រោះមិនដឹងទៅណាទេ ហើយភ្លាមនោះ នាងនិងប្តីក៏នាំគ្នាដើរតាមរកកូនស្រីដែរ តែរកមិនឃើញសោះ លុះក្រោយមក ក៏បានឮសម្លេងកូនស្រីយំ រួចក៏ដើរចេញពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី ភ្លាមនោះនាងក៏បានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ស្រាប់តែកូនស្រីបានប្រាប់ថា  ជនសង្ស័យខាងលើបានចាប់រូបនាង បង្ខំឱ្យបៀមប្រដាប់ភេទរបស់គេ (ជនសង្ស័យ) បន្ទាប់មកជនសង្ស័យក៏បានយកប្រដាប់ភេទរបស់គេ មកដាក់ចូលក្នុងប្រដាប់ភេទរបស់នាងទៀត ធ្វើឱ្យនាងមានការឈឺចាប់យ៉ាងខ្លាំង ទើបយំ។

ស្ត្រីជាម្តាយបន្តថា ឮកូនស្រីនិយាយប្រាប់បែបនេះ នាងក៏បានពិនិត្យមើលប្រដាប់ភេទកូនស្រី ស្រាប់តែប្រទះឃើញមានស្នាមជាំលើប្រដាប់ភេទ និងមានស្នាមក្តិចមូលជាំនៅលើភ្លៅខាងស្តាំ ចំនួន២កន្លែង ព្រមទាំងជាំត្រង់ឆ្អឹងជំនីខាងឆ្វេង ២កន្លែងទៀតផង។

ក្រោយឃើញសភាពបែបនេះ ម្តាយក្មេងស្រីរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមនិងវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GA-3280។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី”

RELATED ARTICLES