Sunday, November 16, 2025
Homeព័ត៌មានជាតិថ្លឹងគីឡូរួច ឲ្យលុយ១០០០រៀល ចាក់ប្រជាការពារភូមិ១កាំបិត ធ្លុះខ្នង

ថ្លឹងគីឡូរួច ឲ្យលុយ១០០០រៀល ចាក់ប្រជាការពារភូមិ១កាំបិត ធ្លុះខ្នង

ភ្នំពេញ៖ បុរសជាប្រជាការពារភូមិម្នាក់ បានហៅអ្នកថ្លឹងគីឡូ មកដាក់ថ្លឹងដើម្បីដឹងគីឡូរបស់ខ្លួន ក្រោយថ្លឹងរួចបុរសប្រជាការពារភូមិនោះឲ្យលុយ១០០០រៀល ស្រាប់តែអ្នកថ្លឹងគីឡូរូបនោះបានដកកាំបិតចុងស្រួចចាក់ចំខ្នង បណ្តាលឲ្យរងរបួសហូរឈាម។

ហេតុការណ៍ផ្ទុះហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចផ្សារចាក់អង្រែក្រោម ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញុ។

ជនរងគ្រោះមានឈ្មោះ លាង សាលន់ អាយុ៥០ឆ្នាំ មុខរបរប្រជាការពារ ស្នាក់នៅផ្លូវបេតុងផ្ទះលេខ៩ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនបង្ក មានឈ្មោះ អ៊ឹង អៀសារ៉ាសុភណ្ឌ័ អាយុ៣១ឆ្នាំ មុខរបរដើរថ្លឹងជញ្ជីងគីឡូ ស្នាក់នៅបន្ទប់ជួលភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បើតាមជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញអ្នកដើរថ្លឹងគីឡូ (ជនបង្ក) ក៏បានហៅមកថ្លឹងគីឡួ ហើយក៏មានមិត្តភក្តិរបស់គាត់ម្នាក់ទៀតក៏បានថ្លឹងដែរ ពេលនោះគាត់មិនបានសួរតម្លៃនោះទេ។

ជនរងគ្រោះបានបន្តថា លុះក្រោយថ្លឹងគីឡូរួចរាល់ គាត់ក៏បានឲ្យលុយទៅអ្នកថ្លឹងគីឡូចំនួន១០០០រៀល ទៅអ្នកថ្លឹងគីឡូ ស្រាប់តែជនបង្ករូបនេះបានស្ទុះទៅទាញកាំបិតចិតបន្លែដងលឿង នៅតូចលក់ផ្លែស្វាយក្បែរនោះ មកចាក់ចំពីក្រោយខ្នងគាត់ បណ្តាលឲ្យរងរបួស រួចបានរត់គេចខ្លួន ប៉ុន្តែត្រូវបានសាមត្ថកិច្ចដេញស្ទាក់ឃាត់ខ្លួនបាន រួចបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធី៕

RELATED ARTICLES