Sunday, November 16, 2025
Homeព័ត៌មានជាតិដើរសម្អាងការសុខៗ ម៉េចទៅធ្វើរឿងបែបនេះវិញ ឥឡូវជាប់ខ្នោះហើយ

ដើរសម្អាងការសុខៗ ម៉េចទៅធ្វើរឿងបែបនេះវិញ ឥឡូវជាប់ខ្នោះហើយ

ភ្នំពេញ ៖ នារីជាអ្នកដើរសម្អាងការដ៏ស្រស់ស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធញវើសសកម្មភាពជួដូរថ្នាំញៀនខុសច្បាប់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចផ្សារធំថ្មី ផ្លូវលេខ១២៨ កែងផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននារីរូបស្រស់ខាងលើនេះ ដឹកនាំកម្លាំងដោយមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំសម្របសម្រួលដោយលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះម៉ា ចាន់ធី ភេទស្រី ជនជាតិខ្មែរ កើតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៨៤ មុខរបរដើរសម្អាងការ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ៩៩៩.៥៦ក្រាម និងទូរស័ព្ទដៃ ១គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់៕ 

RELATED ARTICLES