Sunday, November 16, 2025
Homeព័ត៌មានជាតិប្រុសចោទលួចលុយ៨០ដុល្លារ ស្រីម៉ាស្សាបកវិញថា កម្រើកសរសៃប៉ុនប៉ងរំលោភ

ប្រុសចោទលួចលុយ៨០ដុល្លារ ស្រីម៉ាស្សាបកវិញថា កម្រើកសរសៃប៉ុនប៉ងរំលោភ

ភ្នំពេញ ៖ នារីជាអ្នកម៉ាស្សាកោសជប់ម្នាក់ បានចោទប្រកាន់អ្នករត់ម៉ូតូក់ងបីម្នាក់  ប្រើកម្លាំងបាយ ប៉ុនប៉ងចាប់បង្ខំរំលោភនាងទាំងកំរោល ពេលកនាងកំពុងម៉ាស្សា ធ្វើឱ្យកើតជាជម្លោះបែកផ្សែងទាំងកណ្តាលយប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាកោសជប់ យីហោ៧៧៧៧ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសជារត់កង់បី មានឈ្មោះអេ ពូថា អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកភាគីនារីរងគ្រោះ មានឈ្មោះលីន អាយុ២៩ឆ្នាំ មុខរបរកោសជប់ម៉ាស្សា បម្រើការ និងស្នាក់នៅក្នុងហាង កោសជប់ម៉ាស្សាខាងលើ។

តាមសម្តីភាគីបុរសជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ទើបមកពីផឹកជាមួយមិត្តភក្តិ លុះពេលស្រវឹង ក៏ចូលមករកកន្លែងកោសជប់ រួចហៅនារីខាងលើមកកោសជប់ឱ្យ ស្រាប់តែពេលកោសជប់រួច គាត់លូកយកកាបូបលុយ បំណងមកឱ្យថ្លៃម៉ាស្សា ស្រាប់តែបាត់លុយអស់ចំនួន៨០ដុល្លារ ទើបសួរនាំនារីម៉ាស្សាខាងលើ រហូតដល់ទាស់សម្តីគ្នាបង្កជាហិង្សា ដោយភាគីនារីម៉ាស្សា បានព្រួតគ្នាវាយគាត់ឱ្យរបួសទៀតផង រួចក៏បែរជាមកចោទថា គាត់ប៉ុនប៉ងរំលោភនាងទៅវិញ។

ដោយឡែក នារីម៉ាស្សាខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ បុរសខាងលើបានចូលមកកន្លែងម៉ាស្សារបស់នាង និងបានជ្រើសយកនាងទៅជួយម៉ាស្សាឱ្យគាត់ ស្រាប់តែពេលកំពុងម៉ាស្សា ពូកង់បីរូបនេះបានបបួលសុំនាងរួមរ័ក ប៉ុន្តែនាងមិនព្រម ទើបធ្វើឱ្យពូកង់បីនោះខឹង ក៏ស្ទុះមកចាប់បង្ខំប្រុងរំលោភនាងទាំងកំរោល ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ស្រែកឱ្យគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ដើម្បីសម្របសម្រួល តែអ្នកទាំងពីរប្រកែកយកឈ្នះរៀងខ្លួន ទើបសមត្ថកិច្ចបាននាំពួកគេមកដោះស្រាយគ្នានៅប៉ុស្តិ៍រដ្ឋបាលនគរបាល។

ទីបំផុត ភាគីទាំងសងខាង បានសម្រេចបញ្ចប់រឿង ដោយសុំស្មើគ្នា រួចក៏បែកផ្លូវគ្នាទៅផ្ទះវិញរៀងខ្លួន៕

RELATED ARTICLES