Sunday, November 16, 2025
Homeព័ត៌មានជាតិទូរស័ព្ទiPhone ឆ្លងភ្លើង ឆក់ស្លាប់ក្មេងស្រីម្នាក់អាយុ១៧ឆ្នាំ នៅព្រៃវែង

ទូរស័ព្ទiPhone ឆ្លងភ្លើង ឆក់ស្លាប់ក្មេងស្រីម្នាក់អាយុ១៧ឆ្នាំ នៅព្រៃវែង

ព្រៃវែង ៖ យុវតីម្នាក់បានឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីនាងបានលេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៩និង១៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល។

យុវតីរងគ្រោះ មានឈ្មោះធី ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ។

ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះបានគេងនៅលើគ្រែក្រោមផ្ទះ ដោយបានចុចទូស័ព្ទលេងផងដែរ។ ពេលនោះស្រាប់តែផ្ទុះឆក់ ធ្វើឲ្យយុវតីរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ហូរឈាមតាមមាត់ គួរឲ្យរន្ធត់។ ភ្លាមនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ។

ក្រោពីទទួលបានដំណឹង សមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទ​ដោតនិងព្រីភ្លើង ហើយលេងទូរស័ព្ទ សាកបណ្តើរនិងលេងបណ្តើរ បណ្តាលឱ្យឆ្លងចរន្តភ្លើង ហើយក៏ឆក់ស្លាប់នៅលើផ្ទះរបស់ខ្លួនឯង។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពយុវតីរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES