Sunday, November 16, 2025
Homeព័ត៌មានជាតិស្រីចូលបន្ទប់ ប្រុសសុំរួមរ័កស្រួលៗអត់ព្រម ភ្ជង់កាំបិតគំរាមរំលោភ

ស្រីចូលបន្ទប់ ប្រុសសុំរួមរ័កស្រួលៗអត់ព្រម ភ្ជង់កាំបិតគំរាមរំលោភ

ប្រទេសថៃ ៖ ស្ត្រីជនជាតិខ្មែរ ជាពលករចំណាកស្រុកកំពុងបម្រើការងារនៅក្នុងប្រទេសថៃម្នាក់ កំពុងសម្រាកនៅក្នុងបន្ទប់ជួលសុខៗ ក៏ត្រូវបានបុរសជនជាតិថៃ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ចូលមកលួងលោមសុំរួមរ័កមេត្រី លុះខាងស្រីមិនព្រម ក៏ធ្វើឱ្យជនសង្ស័យមួម៉ៅ ក្តៅចិត្តទាញកាំបិតមកភ្ជង់គំរាមចាក់សម្លាប់​ ប្រសិនបើមិនព្រមឱ្យរូបគេរួមរ័កតាមសម្រួល។

ករណីប្រុសជនជាតិថៃ ភ្ជង់កាំបិតគំរាមរំលោភស្ត្រីខ្មែរនេះ បានកើតឡើង កាលពីយប់ថ្ងៃទី03 ខែមិថុនា ឆ្នាំ2019 នៅចំណុចបន្ទប់ជួល1កន្លែង ស្ថិតក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ស្ត្រីរងគ្រោះ ដែលត្រូវប្រុសព្រានគំរាម រំលោភ មានឈ្មោះណារី អាយុ37ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មការិនី ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះអេលុង អាយុ40ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

តាមប្រភពព័ត៌មានពីគេហទំព័រថៃ បានស្រង់សម្តីស្ត្រីរងគ្រាះថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងដេកនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែលេចមុខបុរសជនជាតិថៃខាងលើ (ជនសង្ស័យ) បានចូលមកធ្វើសកម្មភាពលួងលោមសុំនាងរួមរ័ក ប៉ុន្តែត្រូវនាងប្រកែក ស្រាប់តែភ្លាមនោះ ជនសង្ស័យបានព្យាយាមស្រវាឱបចង្កេះរបស់នាងជាប់ លុះឃើញនាងបញ្ចោញកាយវិការមិនពេញចិត្ត ប្រឹងរើបម្រះ ស្រាប់តែជនសង្ស័យបានដកកាំបិតមកជន្ល ចាក់នាងចំនួន3ដង រួចក៏ភ្ជង់គំរាមសម្លាប់នាងចោល ប្រសិនបើមិនព្រមរួមរ័កជាមួយគេ តាមសម្រួលនោះទេ។ ភ្លាមនោះ នាងក៏បាននៅស្ងៀមបន្តិច ដើម្បីឱ្យជនសង្ស័យភ្លេចខ្លួន រួចក៏ប្រឹងស្ទុះរើបម្រះរត់គេចចេញមកក្រៅបន្ទប់ ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី04 ខែមិថុនា ឆ្នាំ2019 ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋាន ជួយធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភពសារព័ត៌មានថៃ https://www.facebook.com/localTnews/

RELATED ARTICLES