Monday, November 17, 2025
Homeព័ត៌មានជាតិចំណាស់តាទៅវត្តអស់ហើយ ចំណែកតាវិញ នៅរំលោភក្មេងស្រី រួចគំរាមទៀត

ចំណាស់តាទៅវត្តអស់ហើយ ចំណែកតាវិញ នៅរំលោភក្មេងស្រី រួចគំរាមទៀត

ក្រចេះ៖ តាវ័យចំណាស់ល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រហូតរឿងរ៉ាវនេះបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍រំលោភសេពសន្ធវៈនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៩ត្រង់ចំណុចភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល។

តាវ័យចំណា់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះញឹប ជឿន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ដ .ណ ហៅ ក.ទ អាយុ៧ឆ្នាំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ចោទប្រកាន់លើបុរសវ័យចំណាស់ម្នាក់ ពីបទរំលោភសេពសន្ធវៈ។

សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងហៅជនសង្ស័យមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គាត់ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ:លើក្មេងស្រីរងគ្រោះសម្រេចជាច្រើនដងប្រាកដមែន ថែមទាំងគំរាមក្មេងស្រីរងគ្រោះ មិនឲ្យប្រាប់អ្នកណានោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បន្តតាមនីតិវិធី៕

RELATED ARTICLES